កីឡា
កីឡាករ Raul Feher ជាខ្សែការពារទី ២ រកបាន ៣ គ្រាប់ (hat-trick) ក្នុងលីគកំពូលកម្ពុជា
ខ្សែការពាររបស់ ភ្នំពេញក្រោន កីឡាករ Raul Feher បានបំបែបកំណត់ត្រា ក្លាយជាខ្សែការពារទី ២ ដែលរកបានគ្រាប់បាល់ ៣ គ្រាប់ (hat-trick) ក្នុងលីគបាល់ទាត់កំពូល កម្ពុជា (Cambodian Premier League)។

Raul Feher ពិតជាធ្វើបានល្អមែនទែន សម្រាប់ការប្រកួតសប្តាហ៍ទី ៨ នៃក្របខណ្ឌលីគកំពូល កម្ពុជា កាលពីល្ងាចថ្ងៃ អាទិត្យ ទី ១៩ ខែ តុលា ឆ្នាំ ២០២៥ ដោយរូបគេបានស៊ុតបញ្ចូលទី ៣ គ្រាប់ម្នាក់ឯង និងបញ្ជូន (assist) ១ លើក ឱ្យ សា ទី ស៊ុតចូល ជួយឱ្យ ភ្នំពេញក្រោន យកឈ្នះលើក្រុម អាយអេសអាយ ដង្កោរសែនជ័យ ក្នុងលទ្ធផល ៤ ទល់នឹង ២។

នេះគឺជារឿងកម្រណាស់ ក្នុងប្រវត្តិសាស្ត្របាល់ទាត់លើពិភពលោក និងនៅលីគកំពូល កម្ពុជា ដែលមានខ្សែការពារអាចរកបាន ៣ គ្រាប់ក្នុងមួយប្រកួត។ ទោះបីជាយ៉ាងណា កីឡាករ Raul Feher មិនមែនជាខ្សែការពារទី ១ នោះទេ ដែលរកបានគ្រាប់បាល់ hat-trick ក្នុងលីគកំពូល កម្ពុជា។ កីឡាករ ដែលកាន់កំណត់ត្រាធ្លាប់រកបាន hat-trick ដំបូងគេក្នុងលីគ កម្ពុជា នោះគឺអតីតខ្សែការពារភ្នំពេញក្រោន និងជម្រើសជាតិ កម្ពុជា កុក បូរីស។
ខ្សែការពារកូនកាត់ខ្មែរ-បារាំង កុក បូរីស បានក្លាយជាខ្សែការពារដំបូងគេ ដែលធ្វើរកបានគ្រាប់បាល់ hat-trick ក្នុងលីគកំពូល កម្ពុជា កាលពីឆ្នាំ ២០១៧។ អំឡុងពេលនោះ ជាការប្រកួតសប្តាហ៍ទី ១៤ នៃក្របខណ្ឌលីគកំពូល កម្ពុជា មិត្តហ្វូនខេមបូឌានលីគ កុក បូរីស រកបាន ៣ គ្រាប់ ជួយឱ្យក្រុម ភ្នំពេញក្រោន យកឈ្នះក្រុម អគ្គិសនីកម្ពុជា ក្នុងលទ្ធផល ៦-៣ នៅកីឡដ្ឋានខេត្តស្វាយរៀង៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%


