កីឡា
កម្ពុជា បង្កើតកំណត់ត្រា ឈ្នះមេដាយលើកដំបូងក្នុងកីឡាយុវជនទ្វីបអាស៊ី
កីឡាករយុវជនជម្រើសជាតិកម្ពុជា ភុក ដានីញែល ទទួលបានមេដាយសំរិទ្ធ ១ គ្រឿង លើប្រភេទកីឡាបញ្ចស៊ីឡាត់ ក្នុងព្រឹត្តិការណ៍កីឡាយុវជនទ្វីបអាស៊ី លើកទី៣ កាលពីល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២៥ នៅប្រទេសបារ៉ែន។

កីឡាករ ភុក ដានីញែល បានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយជួបកីឡាករឥណ្ឌូណេស៊ី Habbil Furgon Winata ដែលជាម្ចាស់ក្បាច់គុនលើប្រភេទកីឡាបញ្ចស៊ីឡាត់នេះ ហើយបានចាញ់ ដើម្បីទទួលបាន មេដាយសំរិទ្ធ ១ គ្រឿង លើវិញ្ញាសាប្រយុទ្ធទម្ងន់ ៥៥គីឡូក្រាម។
នេះជាមេដាយលើកដំបូងសម្រាប់ប្រទេសកម្ពុជាដែលទទួលបានក្នុងកីឡាយុវជនទ្វីបអាស៊ី បន្ទាប់ពីធ្លាប់ចូលរួមប្រកួតពីរលើកកន្លងមកមិនធ្លាប់ទទួលបានមេដាយ។ លើកទី១ ឆ្នាំ២០០៩ នៅប្រទេសសិង្ហបុរី កម្ពុជា បានបញ្ជូនអត្តពលិកចូលរួមប្រកួតចំនួន ៣ នាក់ ប៉ុន្តែមិនទទួលបានលទ្ធផលល្អទេ ហើយលើកទី២ ឆ្នាំ ២០១៣ នៅប្រទេសចិន កម្ពុជា បានបញ្ជូនអត្តពលិក ២ នាក់ចូលរួមប្រកួតហើយក៏មិនទទួលបានមេដាយណាមួយដែរ។

សម្រាប់ព្រឹត្តិការណ៍កីឡា យុវជនទ្វីបអាស៊ី លើកទី៣ នៅប្រទេសបារ៉ែន កម្ពុជា បានបញ្ជូនកីឡាករ កីឡាការិនីច្រើនបំផុតរហូតដល់ ៥៥នាក់ លើ១៤ប្រភេទកីឡាចូលរួមប្រកួត។ ដំណើរការប្រកួតឈានចូលថ្ងៃទី២ គិតត្រឹមថ្ងៃទី២០ ខែតុលា កម្ពុជា រកបានមេដាយជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនដោយយុវជន ភុក ដានីញែល។

កម្ពុជារំពឹងរកបានមេដាយបន្ថែមទៀត ដោយសារមានកីឡាជាច្រើនប្រភេទទៀតដែលត្រូវប្រកួតជាបន្តបន្ទាប់ដូចជា កីឡាគុនខ្មែរ ចំបាប់ ឬជឺជីតស៊ូជាដើម។

ការចូលរួមទ្រទ្រាយធំរបស់ កម្ពុជា ក្នុងព្រឹត្តិការណ៍លើកទី៣នេះ លើសពីការប្រកួតដើម្បីដណ្តើមមេដាយ។ កម្ពុជាបានបញ្ជូនក្រុមការងារ និងអ្នកជំនាញទៅសិក្សាស្វែងយល់ដើម្បីត្រៀមខ្លួនសម្រាប់ឆ្នាំ ២០២៩ ដែលកម្ពុជាទទួលភារកិច្ចធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនទ្វីបអាស៊ីដែលមានរយៈពេល ៤ ឆ្នាំម្តងនេះ។ ក្នុងនោះមានតារាសិល្បៈប្រមាណ ៤៥នាក់ត្រូវសម្តែង និងបង្ហាញពីសក្តានុពលរបស់កម្ពុជាក្នុងពិធីបិទដើម្បីទទួលយកទង់ជាផ្លូវការមកកាន់កម្ពុជាសម្រាប់ការត្រៀមខ្លួនឲ្យបានម៉ត់ចត់ក្នុងរយៈពេល៤ឆ្នាំខាងមុខ៕



អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៦ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


