Connect with us

ព័ត៌មានអន្ដរជាតិ

ចិន​កំពុង​ពិចារណា​លាយ​វ៉ាក់សាំង​ចូល​គ្នា​ដើម្បី​បង្កើន​ប្រសិទ្ធភាព​​កាន់​តែ​​ខ្ពស់​

បានផុស

នៅ

មន្ត្រី​គ្រប់​គ្រង​ជំ​ងឺ​ឆ្លង​កំពូល​របស់​ប្រទេស​បាន​និយាយ​ថា​ ចិន​កំពុង​ពិចារណា​ជា​ផ្លូវ​ការ​ក្នុង​ការបញ្ចូល​វ៉ាក់សាំង​​ចូល​​គ្នា​​​​ដើម្បី​ជា​​ជម្រើស​​​បង្កើន​ប្រសិទ្ធភាព​​បង្ការ​​កូវីដ-១៩​កាន់​តែ​ខ្លាំង​ឡើង។

ទិន្នន័យ​​ដែល​អាច​រក​បាន​បង្ហាញ​ថា វ៉ាក់សាំង​របស់​ប្រទេស​ចិន​​នៅ​មាន​កម្រិត​ប្រសិទ្ធភាពទាប​ជាង​វ៉ាក់សាំង​ផ្សេង​ដូច​ជា Pfizer និង Moderna  ប៉ុន្តែ​​តម្រូវ​ការ​ឲ្យ​ត្រួត​ពិនិត្យ​សីតុណ្ហភាព​តិច​តួច​ប៉ុណ្ណោះ​កំឡុង​ពេល​រក្សា​ទុក។

លោក Gao Fu
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកមជ្ឈមណ្ឌល​គ្រប់គ្រង និង​ការពារ​ជំងឺ​ឆ្លង​ចិន​លោក Gao Fu ប្រាប់​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​សៅរ៍​ថា បច្ចុប្បន្ន​នេះ​វ៉ាក់សាំង​ដែល​មាន​គឺ​មិន​ទាន់​មាន​អត្រា​ប្រសិទ្ធភាពការពារ​ខ្ពស់​ខ្លាំង​នោះ​ទេ។ ការ​​ប្រើ​ប្រាស់​​​​វ៉ាក់សាំងស្រប​តាមខ្សែ​​​​បច្ចេកទេស​ផ្សេង​គ្នា​កំពុង​ត្រូវ​បាន​ពិចារណា»។

លោក Gao មាន​ប្រសាសន៍​ថា ការ​ចាត់​វិធានការ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ដំណើរ​ការ​វ៉ាក់សាំង​រួមមាន​ការ​ផ្លាស់​ប្តូរចំនួន​ដូស និង​រយៈ​ពេល​​រវាង​ដូសនីមួយ​ៗ​​​គឺ​ជា​ដំណោះ​ស្រាយ​ច្បាស់​លាស់​ចំពោះ​បញ្ហា​ប្រសិទ្ធភាព។

ប្រទេស​ចិន​បាន​ផលិត​វ៉ាក់សាំង​ក្នុង​ស្រុក​៤​ប្រភេទ​ដែល​ត្រូវ​​បាន​អនុម័ត​សម្រាប់​ការ​ប្រើ​ប្រាស់​ជា​សាធារណៈ ហើយ​មន្ត្រី​ម្នាក់​បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា ចិន​ទំនង​ជា​នឹង​ផលិត​៣​ពាន់​​លាន​ដូស​នៅ​បំណាច់​ឆ្នាំ​នេះ។

វ៉ាក់សាំង​បង្ការ​កូវីដ-១៩​មួយ​ត្រូវ​បាន​ផលិត​ដោយ​ក្រុម​ហ៊ុន​ចិន Sinovac ត្រូវ​បាន​រក​ឃើញ​មាន​អត្រា​ប្រសិទ្ធភាព​ជាង​៥០​%​ដែល​នេះ​ជា​ការ​សាក​ល្បង​គ្លីនីក​​​នៅ​ប្រទេស​ប្រេស៊ីល។ ការ​សិក្សា​ដាច់​ដោយ​ឡែក​មួយ​នៅ​ប្រទេសសតួកគី​និយាយ​ថា វា​មាន​ប្រសិទ្ធភាព​៨០.៥​%។

ផ្អែក​លើលទ្ធផល​បណ្តោះ​អាសន្ន​បង្ហាញ​ថា មិន​មាន​ទិន្នន័យ​ពី​ប្រសិទ្ធភាព​ពិស្តារ​ត្រូវ​​បាន​គេ​បង្ហាញ​ពី​វ៉ាក់សាំង​ Sinopharm របស់ចិន​ឡើយ។ មាន​ការ​លើក​ឡើង​ថា វ៉ាក់សាំង​ពីរ​ប្រភេទ​នេះ​​មា​ន​ប្រសិទ្ធភាព​៧៩.៤% និង​៧២.៥​%។

គណកម្មការ​អង្គការ​សុខភាព​ពិភព​លោក​មួយ​បាន​និយាយ​កាល​ពី​ខែ​មីនាថា ក្រុម​អ្នក​ផលិត​​វ៉ាក់សាំង​ទាំង​ពីរ​បាន​បង្ហាញ​ទិន្នន័យ​វ៉ាក់សាំងបង្ការ​កូវីដ-១៩​របស់​ពួក​គេ​​គឺ​​មាន​​​កម្រិត​​​ប្រសិទ្ធភាព​​​ស្រប​តាម​​ការ​កំណត់​​របស់​​អង្គការ​សុខភាព​ពិភព​លោក។

ប្រទេស​ចិន​បាន​នាំ​ចេញ​វ៉ាក់សាំង​របស់​ខ្លួន​រាប់​លាន​ដូស​ទៅ​ក្រៅ​ប្រទេស ហើយ​មន្ត្រី និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​​រដ្ឋ​បានការពារ​យ៉ាង​ខ្លាំង​​​ពី​វ៉ាក់សាំង​របស់​ខ្លួន​ ខណៈ​​វ៉ាក់សាំង​មួយ​ចំនួន​ផ្សេង​ទៀតកំពុង​ត្រូវ​បាន​ស្នើ​ឲ្យ​ត្រួត​ពិនិត្យ​ឡើង​វិញ​ពី​សុវត្ថិភាព​ និង​ប្រសិទ្ធិភាព​​របស់​​វា៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម