Connect with us

ព័ត៌មានអន្ដរជាតិ

គីម ជុងអ៊ុន បង្ហាញចំណងមិត្តភាពម៉ឺនៗឆ្នាំ ជាមួយឡាវ និងសន្យារីកចម្រើនព្រមគ្នា

បានផុស

នៅ

មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានរំលេចប្រយោគមួយនៅក្នុងសារមួយនាពេលថ្មីៗនេះទៅកាន់ ប្រធានាធិបតីឡាវ លោក Thongloun Sisoulith ថា ចំណងមិត្តភាពរវាងប្រទេសទាំងពីរនឹងបន្តស្អិតរមួតម៉ឺនៗឆ្នាំ ពោលគឺកាន់តែ រីកចម្រើនលើគ្រប់វិស័យ។ នេះបើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង បានរាយការណ៍នាថ្ងៃពុធ ទី២២ ខែតុលា ឆ្នាំ២០២៥។

លោកគីម ជួបជាមួយប្រធានាធិបតីឡាវ លោក Thongloun Sisoulith ក្នុងទីក្រុងព្យុងយ៉ាង ដើម្បីប្រារព្ធខួបលើកទី ៨០ នៃការបង្កើតគណបក្សពលករ។ (រូបភាព៖RODONG SINMUN)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េបាននិយាយថា លោក គីម បានផ្ញើសារនេះនៅក្នុងលិខិតមួយផ្ញើទៅកាន់ប្រធានាធិបតីឡាវកាលពីថ្ងៃអាទិត្យ ដើម្បីឆ្លើយតបទៅនឹងសារទូរលេខអបអរសាទររបស់លោក ដែលប្រារព្ធខួបលើកទី ៨០ នៃគណបក្សពលករកូរ៉េនាពេលថ្មីៗនេះ។

មេដឹកនាំកូរ៉េខាងជើងរូបនេះត្រូវបានដកស្រង់សម្តីថា «ខ្ញុំបង្ហាញទំនុកចិត្តថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីររបស់ពួកយើង និងប្រទេសទាំងពីរ ដែលមានប្រវត្តិសាស្ត្រ និងប្រពៃណីដ៏យូរអង្វែង នឹងពង្រឹង និងរីកចម្រើនបន្ថែមទៀតលើគ្រប់វិស័យតទៅថ្ងៃខាងមុខ»។

មិនតែប៉ុណ្ណោះ លោកក៏​មិនភ្លេច​ជូនពរ​ប្រធានាធិបតី​ឡាវនូវប្រយោគយ៉ាងមានទំងនថា «សូមឲ្យជោគជ័យ​យ៉ាង​ធំធេង នៅក្នុង​ការងារ​របស់​លោក ដែលជាមេដឹកនាំនៃប្រទេសឡាវ»។

យ៉ាងណាមិញ ប្រធានាធិបតីឡាវ ក៏ស្ថិតក្នុងចំណោមមេដឹកនាំរដ្ឋបរទេស និងមន្ត្រីជាន់ខ្ពស់ជាច្រើន ដែលបានចូលរួមព្រឹត្តិការណ៍អបអរសាទរនៅទីក្រុងព្យុងយ៉ាង ដើម្បីប្រារព្ធខួបបក្ស កាលពីថ្ងៃទី១០ ខែតុលាកន្លងទៅ។ នៅក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​កូរ៉េ​ខាង​ជើង លោក Thongloun Sisoulith​ បាន​ជួប​ពិភាក្សា​ជាមួយ​លោក គីម និង​បាន​យល់​ព្រម ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី៕

រូបភាព៖ Yonhap

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

កូរ៉េខាងជើង​ផ្លោង​​មី​ស៊ី​ល​បាលិស្ទិក ​មុន​កិច្ចប្រជុំ APEC នៅ​កូរ៉េខាងត្បូង​
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម