ព័ត៌មានជាតិ
អាជ្ញាធរខេត្តមណ្ឌលគិរី បើកយុទ្ធនាការសម្អាតផ្លូវជាតិស្វាគមន៍ភ្ញៀវទេសចរ នាឱកាសបុណ្យអុំទូក
អាជ្ញាធរស្រុកអូររាំង ខេត្តមណ្ឌលគិរី បើកយុទ្ធនាការសម្អាតផ្លូវជាតិលេខ ៧៦ ដើម្បីស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នាឱកាសបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងខិតចូលមកដល់ក្នុងខែវិច្ឆិកាខាងមុខនេះ។ យុទ្ធនាការសម្អាតផ្លូវជាតិនេះ ធ្វើឡើងនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិអណ្តូងក្រឡឹង
ឃុំសែនមនោរម្យ ស្រុកអូររាំង ជាមួយនឹងការផ្សព្វផ្សាយអប់រំដល់ខ្នងផ្ទះពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវជាតិឱ្យទុកដាក់សំរាមត្រឹមត្រូវ ចៀសវាងបោះចោលពាសវាលពាសកាល ធ្វើឱ្យប៉ះពាល់អនាម័យបរិស្ថាន និងសុខភាពសាធារណៈ។

លោក ឃន់ អូន អភិបាលរងស្រុកអូររាំង បានប្រាប់«កម្ពុជាថ្មី»ថា ក្នុងនាមអាជ្ញាធរមូលដ្ឋានបានដឹកនាំក្រុមការងារ មន្រ្តីដែនជម្រកសត្វព្រៃកែវសីមា និងសហគមន៍អណ្តូងក្រឡឹង បានបើកយុទុ្ធនាការសម្អាតតាមដងផ្លូវជាតិ៧៦ ចាប់ពីចំណុចព្រំប្រទល់ភូមិអណ្តូងក្រឡឹង ដល់ចំណុចអូរងើយ តាមយុទ្ធសាន៍សរបស់ក្រសួងបរិស្ថាន(ផ្លូវជាតិគ្មានសំរាមនិងសំណល់ប្លាស្ទិក)។យុទ្ធនាការនេះ ធ្វើយ៉ាងណាដើម្បីលើកកម្ពស់អនាម័យបរិស្ថានស្អាតតាមទីធ្លាសាធារណៈ ជាពិសេសតាមដងផ្លូវជាតិឱ្យមានសោភ័ណភាព និងទាក់ទាញភ្ញៀវទេសចរ ស្របពេលឱ្យកាសពិធីបុណ្យអុំទូក ដែលនឹងចូលមកដល់ឆាប់ៗខាងមុខនេះ។
លោកបញ្ជាក់ថា៖« ខេត្តមណ្ឌលគិរី មានទេសភាពអំណោយផលជាមួយអាកាសធាតុ ពោរពេញទៅដោយសក្ដានុពលខ្លាំងលើវិស័យទេសចរណ៍ ហើយស្រុកអូររាំងជាផ្នែកមួយផងដែរ ដែលសម្បូរទៅដោយសម្បត្តិធនធានធម្មជាតិ និងរមណីយដ្ឋានទេសចរណ៍ជាច្រើននោះរួមមាន ទឹកជ្រោះអូររាំង វាលស្មៅខៀវខ្ចី ចំការស្រល់ អណ្ដូងស្នេហ៍ ទំនប់អូរទេធិបតី និងរមណីយដ្ឋានផ្សេងៗជាច្រើនទៀត»។

លោកអះអាងថា ដូច្នេះក្នុងនាមជាអាជ្ញាធរមូលដ្ឋាន បានដឹកនាំក្រុមការងារចុះសម្អាតតាមផ្លូវសាធារណៈជាប្រចាំ ពោលមិនធ្វើតែមួយឆាវៗនោះទេ និងបានអប់រំដល់ប្រជាពលរដ្ឋឱ្យទុកដាក់សំរាមត្រឹមត្រូវ។ ក្នុងនាមរដ្ឋបាលស្រុកអូររាំង អំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរ ដែលធ្វើដំណើរតាមដងផ្លូវជាតិលេខ៧៦ នៅពេលចុះចត ឬបរិភោគអាហាផ្សេងៗ សូមទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជួយវិចខ្ចប់ឱ្យបានល្អ កុំបោះចោលពាសវាលពាសកាលដែលធ្វើឱ្យបាត់បង់សោភ័ណភាពតាមផ្លូវ។

ដើម្បីស្វាគមន៍ភ្ញៀវទេសចរធ្វើដំណើរកម្សានទៅលេងខេត្តមណ្ឌលគិរី នៅភូមិភាគឦសានដែលសម្បូរទៅដោយព្រៃភ្នំ អូរ និងជ្រោះទឹកធ្លាក់ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងម្ចាស់រីសត មួយចំនួន បានសម្រេចបញ្ចុះឈ្មោះតម្លៃសេវាកម្មស្នាក់នៅតាមទីតាំងរៀងៗខ្លួន៕
អត្ថបទ៖ រៀម សុខហេង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


