Connect with us

សេដ្ឋកិច្ច

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា-អាស៊ាន​ សម្រេច​បាន​ទឹកប្រាក់​ជាង ១២ ពាន់​លាន​ដុល្លារ​ នៅ​ក្នុង​រយៈ​ពេល ៩ ខែ​

បានផុស

នៅ

ការដោះដូរ​ទំនិញ​កម្ពុជា​ជាមួយ​បណ្ដា​ប្រទេស​ជា​សមា​ជិក​អាស៊ាន សម្រច​បាន​នូវ​ទំហំ​ទឹក​ប្រាក់ ១២,២៨ ​ពាន់​លាន​ដុល្លារ នៅ​ក្នុង​រយៈ​ពេល​ ៩ ខែ ឆ្នាំ ២០២៥ ​កើន​ឡើង ​៤,៧៨% ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាលពីឆ្នាំមុន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោង​តាម​ក្រសួង​ពាណិជ្ជកម្ម​ គិត​ចាប់​ពី​ខែ​មករា​ដល់​ខែកញ្ញាឆ្នាំ​២០២៥ កម្ពុជា​បាន​នាំ​ចេញ​ទំនិញមានតម្លៃ ​៤,៤៧ ពាន់លានដុល្លារ ​ទៅកាន់បណ្ដាប្រទេសជាសមាជិក ASEAN ​រួមមាន ប្រទេស​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី ថៃ ប៊្រុយនេ វៀតណាម ឡាវ និង​ប្រទេស​ភូមា។ ​ទន្ទឹមនឹងនេះ ​ការនាំ​ចូលប្រទេស​ជាសមាជិក​មានទឹកប្រាក់ប្រមាណ ៧,៨០ ពាន់លានដុល្លារ ធ្លាក់​ចុះ ១,៣៥ ភាគរយ។​

​លោក ប៉ែន ​សុវិជាតិ អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជ​កម្ម មានប្រសាសន៍ថា ​ការ​កើន​ឡើង​នៃ​ការដោះ​ដូរ​ទំនិញ​របស់​កម្ពុជា​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន​ឆ្លុះ​បញ្ជាំង​ពី​ការងើប​ឡើងវិញ​នៃ​តម្រូវ​ការ​ក្នុង ​​ក្នុង​តំបន់ និង​ពិភពលោក​។​

​លោក​បណ្ឌិត ជ័យ តិច អ្នក​ស្រាវ​ជ្រាវ​ការ​អភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រាប់​កម្ពុជា​ថ្មី​នៅ​ថ្ងៃ​អង្គារ៍​ទី ២១ ខែ តុលា ឆ្នាំ ២០២៥ ថា កម្ពុជា​មាន​ការ​តភ្ជាប់​ពោល​គឺ​ទើប​តែ​ដាក់​ឱ្យ​ដំណើរ​ការ​ព្រលាន​អន្តរជាតិ​តេជោ ​និង​ការ​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្មសេរី ជាមួយតំបន់ និងអន្តរជាតិជាច្រើន ធ្វើឱ្យ​ពាណិជ្ជ​កម្ម​របស់​កម្ពុជា​មាន​ភាព​ល្អប្រសើរ​។​

​កម្ពុជា​បាន​នាំចេញ​កសិផល សម្លៀក​បំពាក់ ស្បែក​​ជើង កាបូប គ្រឿង​អេ​ឡិច​​ត្រូ​និក និង​ កង់ ទៅកាន់​ប្រទេស​អាស៊ាន ខណៈដែល​ការនាំ​​ចូល​មានដូចជា​ចំណីអាហារ ភេសជ្ជៈ ឧបករណ៍​អគ្គិសនី និង​អេឡិចត្រូនិក សម្ភារ​សំ​​ណង់ គ្រឿង​យន្ត​កសិកម្ម និង​យានជំនិះ​៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម