ព័ត៌មានជាតិ
ក្រសួងការងារ និងទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងហានិភ័យតាម សហគ្រាស ក្រុមហ៊ុន រោងចក្រ
ព្រះសីហនុ ៖ វិទ្យាស្ថានជាតិការងារ និងនាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយគម្រោង GIZ FABRIC Cambodia នៃទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី ការគ្រប់គ្រងហានិភ័យនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ សម្រាប់អធិការពេទ្យការងារ ដោយមានការចូលរួមពីសិក្ខាកាមមកពីថ្នាក់ក្រសួង និងមន្ទីររាជធានី-ខេត្ត ចំនួន៩ រួមមាន៖ ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត ខេត្តកែប ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តពោធិ៍សាត់ ខេត្តកណ្តាល និងរាជធានីភ្នំពេញ។

វគ្គបណ្តុះបណ្តាលនេះ មានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តព្រះសីហនុ ដែលមានគោលបំណងលើកកម្ពស់សមត្ថភាព និងបង្កើនចំណេះដឹងដល់អធិការពេទ្យការងារ ក្នុងការគ្រប់គ្រងហានិភ័យការងារនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ សំដៅធានាសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ។

នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ឯកឧត្តម សោម ចំណាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា វគ្គបណ្តុះបណ្តាលនេះ គឺជាវឌ្ឍនភាពថ្មីមួយទៀតក្នុងក្របខ័ណ្ឌការលើកកម្ពស់សមត្ថភាពអធិការពេទ្យការងារ ដើម្បីធានាថា អធិការពេទ្យការងារទាំងនៅថ្នាក់កណ្តាល និងថ្នាក់មន្ទីររាជធានី-ខេត្ត ទទួលបានការបណ្ដុះបណ្ដាលគ្រប់គ្រាន់ ពាក់ព័ន្ធនឹងការវាយតម្លៃហានិភ័យនៅកន្លែងធ្វើការ ហានិភ័យផ្នែកសុវត្ថិភាព និងសុខភាពការងារ ប្រភេទនៃគ្រោះថ្នាក់នៅរោងចក្រវាយនភណ្ឌ ស្បែកជើង និងផលិតផលិតផលធ្វើដំណើរ ការវាយតម្លៃហានិភ័យ វិធីសាស្ត្រ ក្នុងការកំណត់គ្រោះថ្នាក់ ការរៀបចំឯកសារ និងរបាយការណ៍ ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារ។

ចំណែកលោក Hasso Anwer នាយកគម្រោង GIZ FABRIC Cambodia បានលើកឡើងដែរថា វគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារៈសំខាន់សម្រាប់លើកកម្ពស់បរិយាកាសការងារ ប្រកបដោយសុវត្ថិភាព សម្រាប់កម្មករ-និយោជិត និងសហគ្រាស ក្រុមហ៊ុន រោងចក្រ ព្រមទាំងជាការត្រៀមខ្លួនសម្រាប់ការអនុវត្តច្បាប់ ស្តីពី សុវត្ថិភាព និងសុខភាពការងារ ដែលគ្រោងនឹងអនុម័តនាពេលខាងមុខ៕







-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


