ព័ត៌មានជាតិ
អាជ្ញាធរខេត្តកណ្ដាលឱ្យបញ្ឈប់ការលក់ដូររំលោភចិញ្ចើមផ្លូវ ចាប់ពីស្ពានព្រែកហូរ ផ្លូវជាតិលេខ២
អាជ្ញាធរខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២៤ ខែតុលានេះ ដឹកនាំដោយអភិបាលរងខេត្ត លោក ណុប ដារ៉ា បានចុះរៀបចំសណ្ដាប់ធ្នាប់តាមបណ្ដោយផ្លូវជាតិលេខ២ ចាប់ពីចំណុចស្ពានព្រែកហូរ ស្ថិតក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ដោយអាជ្ញាធរឱ្យបញ្ឈប់ការលក់ដូររំលោភចិញ្ចើមផ្លូវ។

ដើម្បីសោភ័ណ្ឌភាព និងសុវត្ថិភាពក្នុងការធ្វើចរាចរណ៍ទៅមក លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានប្រាប់អាជីវកដែលបានលក់ដូរលើចិញ្ចើមផ្លូវ នៅតំបន់ផ្សារព្រែកហូរ ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដោយបញ្ឈប់ការលក់ដូរគ្មានសណ្ដាប់ធ្នាប់របៀបរៀបរយបែបនេះបន្តទៀត ដែលបង្កជាការកកស្ទះចរាចរណ៍។

បើតាមអភិបាលរងខេត្តរូបនេះ ការរៀបចំសោភ័ណ្ឌភាព និងសណ្ដាប់ធ្នាប់សាធារណៈឱ្យមានរបៀបរៀបរយតាមកំណត់ផ្លូវជាតិលេខ២ ជាការចូលរួមធានាក្នុងសកម្មភាពទីក្រុងស្អាត ប្រកបដោយបរិស្ថាន និងអនាម័យបានល្អប្រសើរ។ ម្យ៉ាងទៀតនោះ គឺដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋទូទៅ កុំឱ្យមានការកកស្ទះបន្តទៀត និងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានមួយកម្រិតទៀតផងដែរ។

បន្ទាប់ពីទទួលបានការណែនាំពីអាជ្ញាធរ អាជីវករដែលបានដាក់តាំងលក់សម្ភារៈឥវ៉ាន់លើចិញ្ចើមផ្លូវសាធារណៈទាំងអស់ បានសហការជាមួយអាជ្ញាធរ ដោយបានស្ម័គ្រចិត្តបញ្ឈប់ការលក់រំលោភលើចិញ្ចើមផ្លូវសាធារណៈតទៅទៀត៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ២៤ ម៉ោង agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ២៤ ម៉ោង agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៥ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


