Connect with us

សេដ្ឋកិច្ច

កត្តាអ្វីខ្លះធ្វើឱ្យតម្លៃ​មាសធ្លាក់ចុះ​ជាបន្តបន្ទាប់​

បានផុស

នៅ

​តម្លៃ​ហាង​ឆេង​មាស​បាន​ធ្លាក់ចុះ​ជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃអង្គារ៍សប្ដាហ៍មុន ដោយសារតែសញ្ញា​ធូរស្រាលនៃស្ថានភាពសង្គ្រាមនៅលើពិភពលោក និងការកាត់យកផល​ចំណេញពីវិនិយោគ​គិន​ធំៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឡុង សំណាង ​ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន ​PP Link securities ​ប្រាប់​កម្ពុជាថ្មី នៅថ្ងៃទី អង្គារ៍នេះថា មាសមានតម្លៃខ្ពស់ពេក ដែលវិនិយោគិន​ជាច្រើនកាត់​យកផល​ចំណេញ។ ​

​លោកបានបន្ថែមថា៖ «ជាពិសេសធនាគារធំៗ ​នៅក្នុងវេបសាយ ​ETF មានការលក់​ចេញ​ច្រើន អញ្ចឹងហើយទំនោរតម្លៃមាសមានការធ្លាក់ចុះ»។​

​ម្យ៉ាងទៀត ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ព្យាយាមបញ្ចប់សង្គ្រាម​នៅលើពិ​ភពលោក ខណៈការបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនមានពន្លឺវិជ្ជមាននៅពេលខាងមុខ ដោយសារ​តែ​ឥទ្ធិពលរបស់លោក ដូណាល់ ត្រាំ ក្នុងការបញ្ចុះបញ្ចូល ឬក៏ជាសាក្សីក្នុងការបញ្ចប់​សង្គ្រាមនៅ​លើ​ពិភពលោកតែម្ដង។

​កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ ​លោក ដូណាល់ ត្រាំ ក៏បានចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​សន្តិភាពរវាងកម្ពុជា-ថៃ ដែលនេះ ក៏ជាឥទ្ធិពលមួយដែរដែលពិភពលោកមើលឃើញថា មនុស្សម្នាក់​នេះ ពិតជាមានឥទ្ធិពល ហើយនឹងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចពិភពលោកងើបឡើងវិញ ខណៈស្ថាន​ភាពប្រាក់ដុល្លារមានភាពល្អប្រសើរឡើងវិញ​។​

ចំណុចមួយទៀត ​គឺពាក់ព័ន្ធនឹងអត្រាការប្រាក់ ​ទោះបីជានៅថ្ងៃទី ២៩ ​ខែតុលា​នេះ ​ធនាគារ​កណ្ដាល​អាមេរិកអាចនឹងរក្សាអត្រាការប្រាក់ដដែលក៏ពិតមែន ​ប៉ុន្តែ​គេមើឃើញថា ​ប្រាក់ដុល្លារ នឹងអាចល្អ​ប្រសើរ​ប្រសិន​បើ​ធនាគារកណ្ដាលរក្សាអត្រាការប្រាក់សម្រាប់ ៤.២៥ ​ដដែលនៅចុងឆ្នាំនេះ​។

​គិតត្រឹមព្រឹកថ្ងៃទី ២៨ ខែតុលា ​ឆ្នាំ ២០២៥ ​តម្លៃមាសលក់ចេញនៅតាមបណ្ដាហាងនានា​ក្នុងរាជធា​នីភ្នំ​ពេញ ​៤៨៧ ​ដុល្លារ ​ក្នុងមួយជី៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម