ព័ត៌មានអន្ដរជាតិ
កសិករវៀតណាមខាតធ្ងន់ធ្ងរ ដោយទុកទុរេនឱ្យទុំធ្លាក់ចោលនៅចម្ការ ខណៈឈ្មួញផ្អាកការទិញ
បណ្ដាម្ចាស់ចម្ការទុរេននៅខេត្ត ដាក់ឡាក់ នៃប្រទេសវៀតណាម កំពុងប្រឈមមុខនឹងការខាតបង់យ៉ាងធ្ងន់ធ្ងរ ចំពេលការនាំចេញរងការរំខានជាថ្មី ហើយពាណិជ្ជករផ្អាកការទិញ ដោយសារតែការពន្យារពេលតេស្តរកសំណល់គីមីពីមន្ទីរពិសោធន៍។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress កាលពីចុងសប្ដាហ៍មុន។

កសិករម្នាក់ឈ្មោះ Doan Thi Thuy ដែលមានចម្ការទុរេនជាង ១០០ ដើមនៅស្រុក Krong Pak នៃខេត្ត ដាក់់ឡាក់ បាននិយាយថា ផ្លែទុរេនរបស់ខ្លួនចាប់ផ្ដើមរលួយធ្លាក់ពីលើដើមក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។ កសិករម្នាក់ទៀតឈ្មោះ Doan Kiem ដែលជាម្ចាស់ទុរេនជាង ៣ ហិចតា បាននិយាយថា លោកទុកទុរេនឱ្យទុំរលួយធ្លាក់លើដីចោល ដោយមិនប្រមូលផលនោះទេ ព្រោះនៅតែខាតដដែល។ លោកអះអាងថា លោកត្រូវចំណាយប្រាក់ប្រហែល ៦០០ លានដុង (២៤ ០០០ ដុល្លារ) ក្នុង១ឆ្នាំៗ ដើម្បីថែទាំចម្ការទុរេន ៥០០ ដើមរបស់លោក ប៉ុន្តែស្ថានភាពបច្ចុប្បន្ន បង្កការខាតបង់ជាច្រើនរយលានដុងរួចទៅហើយ។
បើតាមការរាយការណ៍របស់ VnExpress ពាណិជ្ជករធំំៗបានផ្អាកការទិញ និងបានលុបកុងត្រាទិញពីកសិករព្រោះមិនអាចនាំចេញបាន។
តម្លៃផ្លែទុរេនគុណភាពល្អបំផុត បានធ្លាក់ចុះពីជាង ១០០ ០០០ ដុង (៣,៨ ដុល្លារ) មកត្រឹមប្រហែល ៨០ ០០០ ដុង/គីឡូក្រាម។ ចំពោះបញ្ហាតម្លៃនេះ កសិករឈ្មោះ Doan Thi Thuy បាននិយាយថា ក្រោយឈ្មួញលុបចោលកុងត្រាទុរេន ៨២ ០០០ (៣,១២ ដុល្លារ)/គីឡូក្រាម ហើយលោកស្រីត្រូវបង្ខំចិត្តលក់ទុរេនឱ្យឈ្មួញតូចៗ ត្រឹម ២០ ០០០-២៥ ០០០ ដុង/គីឡូក្រាម។

កាលពីសប្តាហ៍មុន សមាគមទុរេនខេត្តដាក់ឡាក់ បាននិយាយថា ផ្លែទុរេនជិត ២ ០០០ កុងតឺន័រ ត្រូវជាប់គាំងក្នុងឃ្លាំង កន្លែងវេចខ្ចប់ និងចំណុចត្រួតពិនិត្យព្រំដែន រាប់តាំងពីថ្ងៃទី ១១ ខែតុលា មក ខណៈមន្ទីរពិសោធន៍វៀតណាមបានផ្អាកការធ្វើតេស្តសំណល់គីមី ដែលរារាំងអាជីវកម្មពីការទទួលបានវិញ្ញាបនបត្រសម្រាប់ការនាំចេញ។ យោងតាមសមាគម ការជាប់គាំង បង្កហានិភ័យនៃការខូចគុណភាព និងប្រេះសំបកទុរេន ដែលអាចកាត់បន្ថយគុណភាពរបស់ផ្លែ។
សមាគមបាននិយាយថា ការប្រមូលផលទុរេនកំពុងឈានដល់រដូវកាលធំនៅខេត្ត ដាក់ឡាក់ ដែលជាខេត្តដាំទុរេនដ៏សំខាន់មួយ នៅតំបន់ខ្ពង់រាបកណ្តាលរបស់វៀតណាម។
សមាគមទុរេនបាននិយាយថា កសិកររាប់រយនាក់ក្នុងខេត្តកំពុងរងទុក្ខ។ ផ្លែទុរេនទុំរាប់ពាន់តោននៅតែលក់មិនចេញ ខណៈកសិករត្រូវចំណាយលើការថែទាំដើម ការដឹកជញ្ជូន និងការស្ដុកទុរេនជាដើម។ ឈ្មួញនាំចេញឯណោះវិញ ក៏ស្ថិតក្នុងស្ថានភាពលំបាកផងដែរ ព្រោះពួកគេមិនអាចធ្វើអ្វីបាន ក្រៅពីរង់ចាំលទ្ធផលតេស្ត។
គួរគូសបញ្ជាក់ថា វៀតណាមបាននាំចេញទុរេនស្រស់ប្រហែល ៤៥១ ០០០ តោន ក្នុងតម្លៃ ១,៥២ ប៊ីលានដុល្លារ ក្នុងរយៈពេល ៨ ខែដើមឆ្នាំ ២០២៥ ដោយធ្លាក់ចុះ ២៤ ភាគរយ គិតជាបរិមាណ និង ២៥ ភាគរយ គិតជាតម្លៃ។ នេះបើយោងតាមទិន្នន័យគយវៀតណាម៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


