Connect with us

KPT+

ហេតុផល​អ្វី​ដែល​គ្រប់​អាជីវកម្ម​ត្រូវ​ចំណាយ​លើ​ការធ្វើ​ទីផ្សារ

បានផុស

នៅ

អាជីវកម្មមួយជោគជ័យត្រូវការយុទ្ធសាស្ត្រទីផ្សារខ្លាំង។ អាជីវកម្ម​មួយ​ចំនួន​ត្រូវ​ដួល​ភ្លាមៗ​បន្ទាប់​ពី​បើក​ដំណើរការ​មិនបានប៉ុន្មាន ដោយសារ​តែខ្សោយយុទ្ធសាស្រ្ត​ទីផ្សារនិង​មិន​ចេះ​ផ្នែក​នេះ​ថែម​ទាំង​រើស​ប្រធានទីផ្សារ​ដែល​មិនពូកែ។

ជំនួញនីមួយៗ មិនមែនឲ្យតែមានលុយក៏អាចដំណើរការបានល្អ ហើយ​មាន​អតិថិជន​មក​តម្រង់​ជួរ​ទិញ​នោះ​ទេ យើងត្រូវការការធ្វើទីផ្សារដើម្បីជម្រុញការលក់ថែមទៀត។

ខាងក្រោមនេះជាហេតុផលដែលយើងចាំបាច់ត្រូវធ្វើទីផ្សារក្នុងការរកស៊ី៖

១. បង្កើនការភា្ចប់ទំនាក់ទំនងល្អ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេលដែលផលិតផល ឬសេវាកម្មមួយត្រូវបានផ្សាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយធំៗ ល្បីៗ ច្បាស់​ជាកេរ្តិ៍ឈ្មោះ ឬ​យីហោនៃ​ផលិតផល​របស់​យើង​នឹង​មាន​ឥទ្ធិពល​ទៅ​ដល់​ទីផ្សារគោលដៅ។ ដើម្បី​ឲ្យ​កេរ្តិ៍ឈ្មោះ​ផលិតផល ឬ សេវាកម្ម​របស់​ក្រុមហ៊ុន​មាន​អតិថិជន​ចាប់​អារម្មណ៍​បាន​លឿន គឺ​គេ​ធ្វើយុទ្ធសាស្ត្រ​ទីផ្សារ​នោះ​ឯង។

. បង្កើន​កេរ្តិ៍ឈ្មោះ​ឲ្យ​ក្រុមហ៊ុន

ការធ្វើទីផ្សារ អាចជួយឲ្យអាជីវកម្មរឆាប់ទទួលបានការ​ចាប់អារម្មណ៍​ពី​អតិថិជន និង​អាច​ឲ្យ​ស្គាល់ពីទីផ្សារគោលដៅផងដែរ។ មួយវិញទៀត ការធ្វើទីផ្សារនឹងជួយ​ឲ្យ​យើងបានដឹងថា អាជីវកម្ម​ណាខ្លះដែលជាគូប្រជែង ដើម្បីប្រៀបធៀបផលិផល និងស្ទាបស្ទង់​អំពីយុទ្ធសាសស្ត្រ​របស់​គេ។

៣. បង្កើន​ការ​លក់

បើយើងធ្វើទីផ្សារបានកាន់តែខ្លាំង ការលក់ក៏កាន់តែដាច់។ លុយ​ដែល​ចំណាយ​ទៅ​លើ​ការ​ធ្វើ​ទីផ្សារ​តែងតែ​ផ្តល់​ផលមកវិញ ប៉ុន្តែតិចឫច្រើនគឺផ្អែកលើការចំណាយក្នុងទីផ្សារនេះឯង។ នៅពេលដែលផលិតផលរបស់យើងមានឈ្មោះបោះសំឡេងហើយ ប្រាកដណាស់​អតិថិជន​នឹង​ចង់​សាកល្បងទិញ។ កាលណាមានការជាវសាកល្បង នោះមានន័យថាផលិតផល ឬ សេវាកម្ម​របស់​យើង​នឹង​ត្រូវបានគេ​និយាយ​ពី​មាត់មួយទៅមាត់មួយ ហើយមិនយូរប៉ុន្មាន ផលិតផល​របស់​យើង​នឹង​ល្បីល្បាញ​គ្រប់​ទីកន្លែង។

៤. បង្កើន​អាជីវកម្ម​ឲ្យ​រីកចម្រើន

​កាលណាយើងអតិថិជនទិញផលិតផលអស់ច្រើន នោះ​ចំណូល​ដែល​បាន​មក​ពី​ការ​លក់​នឹង​នាំ​ឲ្យ​មាន​ការរីកចម្រើន​នៅក្នុងក្រុមហ៊ុន។ បើ​មាន​យុទ្ធសាស្ត្រ​ទីផ្សារ​ខ្លាំង ហើយ​មាន​ភ្ញៀវ​ស្គាល់​និង​ទុកចិត្ត យើងក៏អាចឆ្លៀត​ឱកាស​ដើម្បី​ពង្រីក​ក្រុមហ៊ុន​ដោយ​ផ្តល់នូវផលិតផលថ្មីៗ​បន្ថែម​ទៀត​ដល់​ពួកគេ​នា​ពេល​អនាគត​ផង​ដែរ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ EF

ចុចអាន៖កំហុស​ក្នុង​អាជីវកម្ម​ក្មេងខ្ចី​​ ជះ​ឥទ្ធិពល​ដល់​សហគ្រិនភាព​ដំបូង

ចុចអាន៖ហេតុផល ៥ យ៉ាង​ដែល​បុរស​គួរ​ចាប់​ដៃគូ​អាជីវកម្ម​ជាមួយ​ស្ត្រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៤ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម