ព័ត៌មានជាតិ
ជនជាតិវៀតណាមក្នុងបទល្មើសឆបោកតាមអនឡាញ ត្រូវបានកម្ពុជាបន្តបណ្ដេញចេញពីប្រទេស
ជនជាតិវៀតណាមចំនួន៥៩នាក់ ដែលលួចឆ្លងដែនចូលកម្ពុជាប្រព្រឹត្តអំពើឆបោកតាមអនឡញ ត្រូវបានបណ្តេញចេញពីកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត។ នេះបើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

តាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជនវៀតណាមខាងលើ គឺនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ទទួលបានពីស្នងការដ្ឋាននគរបាលខេត្តកំពត ដែលក្នុងនោះមានស្រីចំនួន១៤នាក់ ក្រោយរកឃើញថា អ្នកទាំងនោះលួចស្នាក់នៅ និងធ្វើការខុសច្បាប់ ដោយគ្មានលិខិតឆ្លងដែន និងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអ៊ីនធឺណេត (Online Scam)។

ការអនុវត្តនីតិវិធីបណ្ដេញចេញ បានឡើងតាមកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត ដោយមានការណែនាំពីប្រមុខក្រសួងមហាផ្ទៃ។

គួរឱ្យដឹងថា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ សមត្ថកិច្ចកម្ពុជា ក៏បានបណ្ដេញនូវជនជាតិវៀតណាមចំនួន ៦៣នាក់ចេញពីប្រទេសដែរ ក្រោយរកឃើញពាក់ព័ន្ធក្នុងបទល្មើស Online Scam។ ខណៈកាលថ្ងៃទី២៨ ខែតុលា ក៏មានការបណ្ដេញចេញជនជាតិវៀតណាម៣០នាក់តាមច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ខេត្តស្វាយរៀង ពាក់ព័ន្ធករណី Online Scams និងករណីប្រើប្រាស់គ្រឿងញៀន៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកោះរ៉ុងកាន់តែអភិវឌ្ឍ អនាគតជាគោលដៅសម្រាកលំហែកាយអ្នកជំនួញបច្ចេកវិទ្យាធំៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoប្រមុខការពារជាតិថៃ៖ កម្ពុជាត្រូវបំពេញ២លក្ខខណ្ឌដើម្បីដោះលែងទាហានខ្មែរ និង៤លក្ខខណ្ឌសម្រាប់ការបើកព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoថៃបញ្ជាក់ថា ការដោះលែងទាហានខ្មែរ១៨នាក់ថ្ងៃទី១២វិច្ឆិកា មិនមែនមកពីសម្ពាធអាមេរិកទេ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoផ្លូវក្នុងក្រុងបាត់ដំបងខូចពិបាកធ្វើដំណើរ នឹងសម្រុកស្ថាបនាឡើងវិញក្រោយផុតរដូវភ្លៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា-ថៃ គ្រោងដកយុទ្ធោបករណ៍ចេញពីព្រំដែនម្ដងទៀតនៅថ្ងៃទី០៨ ខែវិច្ឆិកា ខណៈថៃធ្លាប់ព្រមានប្រើកម្លាំងយោធាដណ្ដើមយកប្រាសាទតាក្របី
-
ព័ត៌មានជាតិ១៩ ម៉ោង agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម


