ព័ត៌មានអន្ដរជាតិ
សមាជិកភាពរបស់ទីម័រខាងកើត នឹងបង្កើនឥទ្ធិពលនិងអំណាចរបស់អាស៊ាន លើឆាកអន្តរជាតិ
ប្រជាជនទីម័រខាងកើតទូទាំងប្រទេសនាំគ្នាអបអរយ៉ាងហ៊ឹកហ៊ាក់ ចំពោះសមាជិកភាពរបស់ខ្លូនក្នុងសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ហើយនាពេលនេះ មានអ្នកជំនាញជាច្រើនរូបក៏បានចូលរួមអបអរដែរ ជាមួយក្តីសង្ឃឹមយ៉ាងមុតមាំថា ការទទួលស្គាល់សមាជិកកូនពៅរបស់អាស៊ាន នឹងលើកមុខមាត់ បង្កើឥទ្ធិពលនិងនអំណាចរបស់ប្លុកនេះ នៅលើឆាកអន្តរជាតិ។

តាមការផ្សាយរបស់ Bernama នៅថ្ងៃសុក្រទី៣១ខែតុលាឆ្នាំ២០២៥ អ្នកវិភាគផ្នែកសន្តិសុខ និងនយោបាយនៅមជ្ឈមណ្ឌលសិក្សាសង្គ្រាមប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មាននៃសាកលវិទ្យាល័យបច្ចេកវិទ្យាម៉ារ៉ា (UiTM) លោក Noor Nirwandy Mat Noordin និយាយថា ការចូលរួមរបស់ទីម័រខាងកើត មិនត្រឹមតែបង្កើនចំនួនប្រទេសជាសមាជិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រីកអំណាច និងឥទ្ធិពលយុទ្ធសាស្ត្ររបស់អាស៊ាន ផងដែរ។
លោកនិយាយថា៖ «ទីម័រខាងកើតស្ថិតក្នុងរង្វង់អាស៊ីប៉ាស៊ីហ្វិក ដែលមានសារៈសំខាន់ក្នុងការធានាថា វាអាចក្លាយជាតំបន់ទ្រនាប់មួយ សម្រាប់ការរីកចម្រើននៃភូមិសាស្ត្រដែនដីរបស់អាស៊ាន។ ហេតុនេះហើយបានជាវានឹងជួយពង្រឹងដល់ភូមិសាស្ត្រយុទ្ធសាស្ត្រនៃសន្តិសុខក្នុងតំបន់ ដែលគ្របដណ្តប់លើតំបន់រសើបជាច្រើន ជាពិសេសតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកតែម្តង។ ការចូលជាសមាជិករបស់ទីម័រខាងកើត គឺជាព័ស្តុតាងបង្ហាញថា អាស៊ាននឹងបន្តរីកចម្រើនក្នុងនាមជាតំបន់មួយដែលបូកបញ្ចូលគ្នា មានស្ថិរភាព និង មានឥទ្ធិពលនៅលើឆាកពិភពលោក»។

ទន្ទឹមនោះ លោក Mohd Yazid Zul Kepli ជាអ្នកជំនាញផ្នែកកិច្ចការអន្តរជាតិនិងច្បាប់ម៉ាឡេស៊ី លើកឡើងថា សមាជិកភាពរបស់ទីម័រខាងកើត បានឆ្លុះបញ្ចាំងពីភាពជោគជ័យនៃកិច្ចការទូតក្នុងតំបន់និង ការប្តេជ្ញាចិត្តរបស់អាស៊ាន ចំពោះគោលការណ៍ឯកភាពនិងរួមបញ្ចូលគ្នា ក្នុងចំណោមប្រជាជាតិអាស៊ីអាគ្នេយ៍ទាំងអស់។
លោកបន្តថា ការចូលរួមរបស់ទីម័រខាងកើត គឺបង្ហាញពីសមត្ថភាពរបស់អាស៊ាន ក្នុងការបន្តបើកចំហ ចំពោះប្រទេសថ្មីៗ បើទោះបីជាកំពុងប្រឈមនឹងបញ្ហាជាសាកលក៏ដោយ។

សូមជម្រាបជាថ្មី ទីម័រខាងកើត បានក្លាយជាសមាជិកទី១១ និងជាកូនពោរបស់អាស៊ាន ដោយនាយករដ្ឋមន្ត្រីរបស់ប្រទេសនេះ គឺលោក Xanana Gusmão បានចូលរួមជាមួយមេដឹកនាំអាស៊ានដទៃទៀត ដើម្បីចុះហត្ថលេខាលើសេចក្តីប្រកាសស្តីពីការទទួលយក។
នេះគឺជាការពង្រីកសមាជិកភាពដំបូងរបស់អាស៊ានក្នុងរយៈពេល២៦ឆ្នាំ ចាប់តាំងពីកម្ពុជាបានចូលជាសមាជិកក្នុងឆ្នាំ១៩៩៩ ហើយត្រូវបានគេមើលឃើញថាជាការបំពេញភូមិសាស្ត្រនៃគ្រួសារអាស៊ានទាំងមូល៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ នាយករដ្ឋមន្ត្រីទីម័រខាងកើត នាំជោគជ័យធំធេងនិងមោទនភាពជូនជាតិ ក្រោយបញ្ចប់កិច្ចប្រជុំអាស៊ាន
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


