Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះជំងឺមួយនៅប្រទេសនីហ្សេរីយ៉ាសម្លាប់មនុស្ស ៨ នាក់

បានផុស

នៅ

មន្រ្តីសុខាភិបាលក្នុងតំបន់បានបញ្ជាក់កាលពីល្ងាចថ្ងៃចន្ទថា ការផ្ទុះជំងឺគ្រុនលឿងបានសម្លាប់មនុស្ស ៨ នាក់នៅភាគឦសាននៃប្រទេសនីហ្សេរីយ៉ា ។

លោក Rilwanu Mohammed ប្រធានទីភ្នាក់ងារអភិវឌ្ឍន៍ថែទាំសុខភាពបឋមរបស់រដ្ឋ Bauchi បាននិយាយថា មនុស្ស ៨ នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ខណៈដែលជំងឺនៅតែបន្តរាលដាលនៅក្នុងតំបន់ Ganjuwa នៃរដ្ឋ Bauchi ។

លោក Mohammed បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅរដ្ឋ Bauchi ថា បុគ្គលិកសុខាភិបាលបានកត់ត្រាការស្លាប់ដោយជំងឺគ្រុនលឿងចំនួន ៨ នាក់នៅក្នុងតំបន់ Ganjuwa ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំងឺនេះត្រូវបានរីករាលដាលភាគច្រើនដោយសារមូសមួយប្រភេទឈ្មោះ “Aedes Aepyti” ដែលត្រូវបានគេរកឃើញនៅតំបន់ត្រូពិក និងអនុតំបន់ត្រូពិក ។ ជំងឺនេះក៏ត្រូវបានគេរាយការណ៍ផងដែរថាអាចចម្លងដោយសត្វស្វាព្រៃ ។

ដើម្បីទប់ស្កាត់ការផ្ទុះនេះ មន្ត្រីសុខាភិបាលបាននិយាយថា ការធ្វើលំហាត់ប្រាណ ការចាក់វ៉ាក់សាំងគឺជាភាពចាំបាច់ផងដែរ ។ ជំងឺនេះអាចបង្ការបានដោយការចាក់វ៉ាក់សាំងជំងឺលឿងនេះតែមួយដូសប៉ុណ្ណោះដែលផ្តល់នូវភាពស៊ាំសម្រាប់ជីវិត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ XINHUA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម