ព័ត៌មានអន្ដរជាតិ
លោកត្រាំរំសាយទណ្ឌកម្មអាវុធ ដែលលោកបៃដិន ធ្លាប់ដាក់មកលើកម្ពុជា
សហរដ្ឋអាមេរិកបានដកទណ្ឌកម្មអាវុធរបស់ខ្លួនមកលើប្រទេសកម្ពុជា ជាវិធានការមួយធ្វើឡើងបន្ទាប់ពីមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៦ខែតុលា ដែលសម្របសម្រួលដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ។ ចំណាត់ការនេះ ត្រូវគេមើលឃើញថាមានសារៈសំខាន់បំផុតក្នុងការបង្កើនទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-អាមេរិកក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ។

ការដាក់ទណ្ឌកម្មក្នុងឆ្នាំ២០២១ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី ចូ បៃដិន ធ្វើឡើងក្រោមហេតុផលថាមានការកើនឡើងនៃឥទ្ធិពលយោធារបស់ប្រទេសចិននៅក្នុងទឹកដីកម្ពុជា។
យោងតាមការចុះផ្សាយរបស់រ៉យទ័រនាថ្ងៃសុក្រទី៧ខែវិច្ឆិកានេះ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បានលុបចោលការរឹតបន្តឹងដោយផ្អែកលើ«កិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាព និងសន្តិសុខរបស់កម្ពុជា» រួមទាំងការចូលរួមជាថ្មីជាមួយទីក្រុងវ៉ាស៊ីនតោន លើកិច្ចសហប្រតិបត្តិការការពារជាតិ និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។
ការប្រកាសនេះ កើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក Pete Hegseth បានជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ទៀ សីហា នៅប្រទេសម៉ាឡេស៊ី ដែលភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការចាប់ផ្តើមសមយុទ្ធយោធាទ្វេភាគី ដែលត្រូវបានផ្អាកតាំងពីឆ្នាំ២០១៧។
ក្នុងអំឡុងការចុះហត្ថលេខាបទឈប់បាញ់កាលពីចុងខែតុលាជាមួយប្រទេសថៃ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសរសើរកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់លោកត្រាំ ហើយបាននិយាយថា សម្ដេចបានតែងតាំងប្រធានាធិបតីសហរដ្ឋអាមេរិកសម្រាប់រង្វាន់ណូបែលសន្តិភាព សម្រាប់តួនាទីរបស់គាត់ក្នុងការបញ្ចប់ការប៉ះទង្គិចនៅតាមព្រំដែនដែលបានផ្ទុះឡើងកាលពីខែកក្កដា៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


