សេដ្ឋកិច្ច
កម្ពុជានាំចេញដំណាប់ស្វាយក្រៀមទៅកាន់ទីផ្សារអូស្ត្រាលីលើកដំបូង ២០ តោន
ស្ថានទូតអូស្ត្រាលី និងក្រុមហ៊ុន ផលិតផលចំណីអាហារគិរីរម្យ (Kirirom Food Production Co., Ltd. (KFP) សម្រេចបានជោគជ័យក្នុងការនាំចេញនូវដំណាប់ស្វាយក្រៀមធម្មជាតិចំនួន ២០ តោន លើកដំបូង ទៅកាន់ទីផ្សារប្រទេសអូស្ត្រាលី។

សមិទ្ធផលដ៏គួរឲ្យកត់សម្គាល់នេះ ត្រូវបានសម្រេចទៅបានដោយមានការគាំទ្រពីកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ដែលបានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការដែលកំពុងរីកចម្រើនរវាងប្រទេសទាំងពីរ ក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន។
តាមរយៈជំនួយរបស់ CAPRED ក្រុមហ៊ុន KFP បានបង្កើនការត្រៀមលក្ខណៈសម្រាប់ការនាំចេញរបស់ខ្លួន និងបានកសាងទំនាក់ទំនងធុរកិច្ចដ៏រឹងមាំជាមួយដៃគូនៅក្នុងប្រទេសអូស្ត្រាលី និងទីផ្សារអន្តរជាតិផ្សេងទៀត។ គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃការខិតខំប្រឹងប្រែងកាន់តែទូលំទូលាយរបស់អូស្ត្រាលី ដើម្បីពង្រឹងខ្សែសង្វាក់តម្លៃកសិកម្មរបស់កម្ពុជា និងពង្រីកលទ្ធភាពទទួលបានទីផ្សារសម្រាប់ សហគ្រាសធុនតូច និងមធ្យម (SMEs)។

ក្នុងអំឡុងពេលនៃការចុះត្រួតពិនិត្យប្រតិបត្តិការរបស់ក្រុមហ៊ុន KFP នាពេលថ្មីៗនេះ តំណាងទាំងនោះបានកត់សម្គាល់ពីរបៀបដែលការកែច្នៃកសិផលដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជនបទរបស់កម្ពុជា។
តំណាង CAPRED បានឱ្យដឹងថា កិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការពង្រីកលទ្ធភាពទីផ្សារសម្រាប់ SMEs មិនត្រឹមតែបង្កើតការងារប៉ុណ្ណោះទេ ថែមទាំងជួយកែលម្អជីវភាពរស់នៅទៀតផង។ ការធ្វើការជាមួយ KFP ផ្តល់ឱ្យពួកគេនូវទីផ្សារធានាបាននូវតម្លៃសមរម្យ។ ទំនុកចិត្តនេះអនុញ្ញាតឱ្យពួកគេវិនិយោគលើគុណភាព និងផ្គត់ផ្គង់ទាន់ពេលវេលា។

យោងតាមក្រសួងពាណិជ្ជកម្ម កម្ពុជារកចំណូលបាន ១០៨ លានដុល្លារ ពីការនាំចេញផ្លែស្វាយស្រស់ ប្រមាណជាង ២០ ម៉ឺនតោន នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៥ កើនឡើង ២,៦៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក ងិន ឆាយ អគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម មានប្រសាសន៍ថា ការនាំចេញផ្លែស្វាយស្រស់បានថយចុះ ដោយសាររោងចក្រដំណាប់ស្វាយក្នុងស្រុកបានប្រមូលទិញផ្លែស្វាយស្រស់មកកែច្នៃជាដំណាប់ស្វាយដើម្បីនាំចេញទៅទីផ្សារក្រៅប្រទេស៕

-
សន្តិសុខសង្គម៨ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


