Connect with us

ជីវិតកម្សាន្ដ

ផលិតករភាពយន្ត លៀក លីដា ពន្យល់ប៉ុន្មានចំណុចពាក់ព័ន្ធវិស័យភាពយន្តជាតិដើម្បីរីកចម្រើន

បានផុស

នៅ

ប្រធានសមាគមផលិតករភាពយន្តខ្មែរ និងជាអ្នកដឹកនាំសម្តែងលោក លៀក លីដា បានចេញមកពន្យល់នូវចំណុចសំខាន់ៗចំនួន២ ពាក់ព័ន្ធនឹងវិស័យភាពយន្តជាតិ ដើម្បីឈានទៅដល់ការរីកចំរើនដូចកុន បណ្តាប្រទេសជិតខាង។

លៀក លីដា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការពិតផលិតករភាពយន្តរបស់ខ្មែរល្បីឈ្មោះលោក លៀក លីដា កន្លងមក បានបញ្ចេញទស្សន: ក៏ដូចជាខ្លឹមសារដាស់តឿនដល់បណ្តាផលិតករខ្មែរថា បើសិនជាពួកគេចាប់ទុកវិស័យភាពយន្តជាកន្លែងរកប្រាក់ចំណេញ គឺវិស័យនេះនឹងត្រូវបានគេមើលងាយ។ ម្យ៉ាងទៀត សង្កេតឃើញថា បច្ចុប្បន្នហាក់មិនសូវមានការចូលរួមពីសំណាក់អ្នកពាក់ព័ន្ធលើផ្នែវិស័យមួយនេះបានល្អនៅឡើយទេ។

លោក លើក លីដា បានបញ្ជាក់ថា បើចង់ឱ្យវិស័យភាពយន្តជាតិរីកចំរើនគឺទី១ អ្នកមើលកុនត្រូវចេះ​ឬរៀនមើលកុនដែលមានគុណភាពពិតប្រាកដ។ ទី២ អ្នកផលិតក្រៅពីផលិតយកលុយ​គួតែចំណាយខ្លះទៅវិញ ដើម្បីផលិតរឿនប្រភេទថ្មីសម្រាប់អ្នកមើល​ក្រៅពីរឿងប្រភេទដ៏ដែលៗនោះ។

ប្រភពរូបភាព៖ IMDb

លោក លីដា សង្កត់ធ្ងន់ថា ការរៀនមើលកុន ត្រូវមើលទៅលើសាច់រឿងនិងស្នាដៃអ្នកនិពន្ធ, ​មើលទៅលើស្នាដៃរបស់អ្នកដឹកនាំ, មើលទៅលើ star power, មើលទៅលើបច្ចេកទេសថត និងសំឡេង, មើលទៅលើ​ឈ្មោះរបស់​studio ឬ ​ក្រុមហ៊ុន ក៏ដូចជា​កុំជឿលើការធ្វើ Marketing ។

ចំណែកចំពោះការផលិតវិញ គឺត្រូវផ្តោតលើការស្វែងរក Creative ថ្មីរបស់សាច់, រឿងដាក់ទុនផលិតឱ្យត្រូវស្តង់ដា និង កុំធ្វើ​ Marketing បោកប្រាស់ជាដើម។

គួររម្លឹកដែរថាលោក លៀក លីដា កន្លងមកធ្លាប់បានបង្ហាញនូវក្តីព្រួយបារម្ភដោយលោកយល់ឃើញថាភា ពយន្តខ្មែរនឹងដើរថយក្រោយក្នុងឆ្នាំ២០២៥នេះ បើធៀបទៅឆ្នាំ២០២៣និង២០២៤។ក្នុងនោះលោកក៏ បានអំពាវនាវឲ្យមានការចូលរួមគិតគូរពីសំណាក់អ្នកដែលពាក់ព័ន្ធផងដែរ៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម