ព័ត៌មានអន្ដរជាតិ
អតីតឧបការីក្រសួងការបរទេសថៃព្រមានលោកអនុទីន កុំបង្កជម្លោះជាមួយអាមេរិក
លោក Russ Chaleejandra អតីតឧបការីក្រសួងការបរទេសថៃ នាថ្ងៃពុធទី១២វិច្ឆិកានេះ បានរិះគន់នាយករដ្ឋមន្ត្រីលោក អនុទីន ឆាន់វីរៈគុល ចំពោះការថ្លែងដែលបង្កជម្លោះលើវិធានការពន្ធរបស់សហរដ្ឋអាមេរិក ដោយលោកលើកឡើងថា សម្ដីបែបនេះប្រថុយនឹងការធ្វើឲ្យថៃឯកោពីសម្ព័ន្ធមិត្តដ៏សំខាន់ ហើយអាចផ្តល់ផលប្រយោជន៍ដល់ប្រទេសកម្ពុជាទៅវិញ។

លោក Russ បាននិយាយថា សម្ដីរបស់លោកអនុទីន អាចប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសថៃជាមួយសហរដ្ឋអាមេរិក ដែលជាមហាអំណាចពិភពលោក ខណៈដែលវាអាចពង្រឹងទំនាក់ទំនងរវាងកម្ពុជាជាមួយទីក្រុងវ៉ាស៊ីនតោនដោយអចេតនា។ លោកបានរៀបរាប់ថា «ភាគីដែលនឹងទទួលបានផលប្រយោជន៍ច្រើនជាងគេពីសម្ដីទាំងនេះ គឺកម្ពុជា»។ លោកបន្តថា «ពួកវាបានធ្វើឲ្យថៃឯកោពីសម្ព័ន្ធមិត្តមហាអំណាចពិភពលោក ខណៈជំរុញកម្ពុជាឲ្យកាន់តែកៀកជាមួយសហរដ្ឋអាមេរិក»។
លោកក៏បានព្រមានផងដែរថា ប្រជាជនថៃអាចប្រឈមមុខនឹងផលវិបាកសេដ្ឋកិច្ច ប្រសិនបើសហរដ្ឋអាមេរិកឆ្លើយតបដោយសកម្មភាពពន្ធសងសឹក។ លោកបានសួរថា «តើនាយករដ្ឋមន្ត្រីត្រៀមខ្លួនទទួលខុសត្រូវឬទេ ប្រសិនបើជីវភាពរបស់ប្រជាជនរងផលប៉ះពាល់?»។
លោកបានបន្តទៀតថា «ការសងសឹកប្រឆាំងនឹងកម្ពុជាគួរតែបន្តទៅមុខ ប៉ុន្តែអ្វីជាចំណុចនៃការបង្កជម្លោះជាមួយសហរដ្ឋអាមេរិក? តើប្រទេសថៃនឹងចំណេញច្រើនជាងការខាតបង់ដែរឬទេ?»។
លោក Russ បានបន្ថែមថា ទាំងសេចក្តីថ្លែងការណ៍មុនរបស់លោកអនុទីន អំពីការរំលោភបំពានព្រំដែន និងសម្ដីចុងក្រោយរបស់លោក សុទ្ធតែហាក់ដូចជាផ្តល់ផលប្រយោជន៍ដល់កម្ពុជា ដែលបង្កើនការសង្ស័យអំពីចេតនាពិតប្រាកដរបស់នាយករដ្ឋមន្ត្រី៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


