Connect with us

ព័ត៌មានអន្ដរជាតិ

ពលរដ្ឋថៃ ៦០% ចាញ់បោក Scammer អស់ប្រាក់ ៣.៣៦ពាន់លានដុល្លារ ត្រឹមមួយឆ្នាំ

បានផុស

នៅ

ករណីឆបោកតាមអនឡាញ (Scam) ត្រូវគេចាត់ទុកជាដុំសាច់មហារីកនៅថៃ ព្រោះប្រទេសនេះគឺជាមជ្ឈមណ្ឌលឆបោកដ៏ធំមួយរបស់ពិភពលោក។ ជាក់ស្តែងបើយោងតាមរបាយការណ៍ចុងក្រោយរបស់អង្គការប្រឆាំង Scam ពិភពលោក ហៅកាត់ Gasa បានបង្ហាញថា ត្រឹមមួយឆ្នាំ២០២៤ ប្រជាជនថៃ ៦០%ត្រូវចាញ់បោក Scammer​ អស់ទឹកប្រាក់សរុប ១១០ពាន់លានបាត ស្មើនឹង ៣.៣៩ពាន់លានដុល្លារអាមេរិក។

(រូបថត៖ The Nation)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍ខាងលើ ត្រូវបានដកស្រង់ដោយកាសែត The Nation ដែលផ្សាយថា ពួក Scammer នៅថៃបានប្រើវិធីសាស្រ្ត២ប្រភេទដើម្បីឆបោក ដោយទី១ ពួកគេបោកប្រាស់ Call-Centre ដោយទូរស័ព្ទទៅគំរាមសម្លុត។ ឧក្រិដ្ឋជន បានក្លែងធ្វើជាមន្ត្រីមកពីស្ថាប័ននានា ដូចជានគរបាល នាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) ឬការិយាល័យប្រឆាំងការសម្អាតប្រាក់ ធ្វើឲ្យពលរដ្ឋភាពភ័យស្លន់ស្លោ រួចគំរាមឲ្យជនរងគ្រោះផ្ទេរប្រាក់ឬដំឡើង App មេរោគ។

វិធីទីពីរ ឧក្រិដ្ឋជនបានបោកប្រាស់ការឆបោកឌីជីថល ដោយកំណត់គោលដៅលើមនុស្សលោភលន់។ Scammer បានប្រើកម្មវិធីនានាដូចជាបណ្ដាញសង្គមនិង App ណាត់ជួប ដោយប្រើល្បិចបោកបញ្ឆោតជនរងគ្រោះតាមរយៈទំនាក់ទំនងស្នេហា ឬ ការវិនិយោគក្លែងក្លាយ ដោយសន្យាថានឹងផ្តល់ផលចំណេញខ្ពស់ត្រឡប់ទៅវិញ។ លើសពីនេះ Scammer ក៏ប្រើវិធីដោយ ភូតថានឹងផ្តល់ការងារធ្វើដល់ជងរងគ្រោះផងដែរ។

យោងតាមរបាយការណ៍ដដែលនេះ, នៅឆ្នាំ២០២៤ ពលរដ្ឋថៃ៦នាក់ក្នុងចំណោម១០នាក់ ត្រូវចាញ់បោក Scammer ដោយក្នុងនោះ ជាមធ្យមម្នាក់ចាញ់បោកអស់ប្រាក់១២ ៩៥៦បាត សរុបទូទាំងប្រទេសគឺ ១១០ពាន់លានបាត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ថៃធ្វើបត្យាប័នស្តេចល្បែង She Zhijiang ម្ចាស់​កាស៊ីណូ​តម្លៃ​១៥​ពាន់​លាន​ដុល្លារ ទៅប្រទេសចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម