កីឡា
ឈ្នះ ពេជ្រ សឹង្ហៈ ឈ្នះ មហាម៉ាត់ ដល់ពេលកីឡាករផ្សេងៗចង់ជួប ឌឹម សារុំ វិញម្ដង
បន្ទាប់ពីយកឈ្នះលើជើងខ្លាំង ពេជ្រ សឹង្ហៈ យកឈ្នះ មហាម៉ាត់ រួចមកឃើញថាមានកីឡាករផ្សេងៗចាប់ផ្ដើមចង់មកប្រកួតសាកល្បងសមត្ថភាពជាមួយអ្នកលេងគុនខ្មែរ ឌឹម សារុំ វិញម្ដងហើយនៅពេលនេះ។

រូបភាពលើហ្វេសបុក សារុំ
កន្លងទៅកម្រិតរបស់ ឌឹម សារុំ ត្រូវបានមហាជន និងអេដមីនមួយចំនួនបានផ្គូផ្គង់ឲ្យជួបសាកល្បងជាមួយកីឡាករនេះ កីឡាករនោះ ព្រោះតែរូបគេនៅខ្ចី និងមិនសូវមានកេរ្តិ៍ឈ្មោះល្បីដូចកីឡាករផ្សេងៗ។
យ៉ាងណាបន្ទាប់ពី ឌឹម សារុំ បានយកឈ្នះលើ ពេជ្រ សឹង្ហៈ ដែលគេភាគច្រើនថាទៅមិនរួចនៅពេលនោះបានធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់អ្នកលេងគុនខ្មែររូបនេះចាប់ផ្ដើមល្បីមានគេចាប់អារម្មណ៍ និងរើសយកទៅផ្គូផ្គង់ឲ្យប៉ះអ្នកខ្លាំងផ្សេងទៀត។
សារុំ កាន់តែល្បីថែមទៀតបន្ទាប់ពីយកឈ្នះកូនសិស្សលោក សេន ប៊ុនថេន គឺកីឡាករ មហាម៉ាត់ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ២០២៥ ថ្មីៗនេះ។ មហាជនបានចាត់ទុកសិស្សគុនមកពីក្លឹប KKIF ម្នាក់នេះស្ថិតក្នុងចំណោមអ្នកខ្លាំងលំដាប់ A លើប្រភេទទម្ងន់ស្រាលនេះហើយ។ បន្ទាប់ពីល្បីឈ្មោះនៅពេលនេះគេឃើញមានកីឡាករមួយចំនួនចេញមុខមកចង់ប្រកួតសាកល្បងជាមួយ សារុំ វិញម្ដង និងមានអេដមីនមួយចំនួនទៀតព្យាយាមរកកីឡាករផ្សេងៗមកប្រកួតជាមួយដូចគ្នាដែរ។ ដូច្នេះហើយស្ថិតមកដល់ចំណុចនេះ ឌឹម សារុំ ដល់ពេលដែលជើងខ្លាំងផ្សេងៗមកចង់សាកល្បងវិជ្ជាគុនជាមួយវិញហើយដូចបានឃើញស្រាប់នៅលើបណ្ដាញសង្គមថ្មីៗនេះ។

រូបភាពលើហ្វេសបុក សារុំ
បញ្ជាក់ដែរថា កីឡាករ ឌឹម សារុំ ជាសិស្សគុនក្នុងក្លឹបប្រដាល់ KKIF ជាមួយកីឡាករ សុខ ធី នាពេលបច្ចុប្បន្ននេះ។ រូបគេចាប់ផ្ដើមល្បីឈ្មោះខ្លាំងនោះបន្ទាប់ពីអាចយកឈ្នះពិន្ទុលើកីឡាករមិនដែលចាញ់ មហាម៉ាត់ ដែលជាកូនសិស្សលោក សេន ប៊ុនថេន កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ថ្មីៗនេះ៕
អត្ថបទដោយ៖ នូន ស៊ីណា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស


