ជីវិតកម្សាន្ដ
បវរកញ្ញា MU ជាច្រើន ថា ប្រព័ន្ធផ្សព្វផ្សាយថៃផ្សាយបំភ្លើសពីការពិត
កម្មវីធីប្រកួតសម្រស់ Miss Universe (MU) នៅលើទឹកដីនៃប្រទេសថៃ មួយរយៈនេះបាននិងកំពុងតែរងភាពចម្រូងចម្រាស និងរងភាពអាម៉ាស់ឥតស្រាកស្រាន្តមិនចេះចប់ជាបន្តបន្ទាប់។ ជាក់ស្ដែង កាលពីថ្មីៗនេះបវរកញ្ញាជាច្រើនបានហៅប្រព័ន្ធផ្សព្វផ្សាយថៃថា ផ្សាយបំភ្លើសពីការពិត នាំឲ្យបេក្ខភាពគ្មានកម្លាំងចិត្តនឹងបន្តទៅមុខ។

បវរកញ្ញាចក្រវាលសិង្ហបុរី នាង Annika Sevy Saker បានបង្ហោះវីដេអូមួយនៅលើ Instagram អមជាមួយនឹងសារវែងអន្លាយ ដោយបង្ហាញអំពីអារម្មណ៍ផ្ទាល់ខ្លួនថា នៅក្នុងពិភពលោកសព្វថ្ងៃនេះ ប្រព័ន្ធផ្សព្វផ្សាយសង្គមមានឥទ្ធិពលខ្លាំងមិនគួរឲ្យជឿ។ វាអាចជាឧបករណ៍ដ៏ស្រស់ស្អាតសម្រាប់ផ្សព្វផ្សាយការបំផុសគំនិត ការយល់ដឹង និងភាពវិជ្ជមាន ប៉ុន្តែវាក៏អាចពង្រីកភាពអវិជ្ជមាន និងការយល់ច្រឡំផងដែរ។ ប្រសិនបើប្រើប្រាស់ដោយមិនទទួលខុសត្រូវ ពាក្យពេចន៍ វីដេអូ និងមតិយោបល់ដែលបានចែករំលែកតាមអ៊ីនធឺណិត អាចទៅដល់មនុស្សរាប់ពាន់នាក់ក្នុងរយៈពេលប៉ុន្មានវិនាទី ដែលបង្កើតការយល់ឃើញរបស់មនុស្ស និងជួនកាលបង្កឲ្យមានគ្រោះថ្នាក់ដោយអចេតនាដល់បវរកញ្ញាថែមទៀតផង។
បវរកញ្ញារូបនេះថែមទាំងបញ្ចាក់ទៀតថា «ខ្ញុំក៏បានឃើញវីដេអូផ្សេងទៀតកំពុងចរាចរអំពី Miss Universe ទាំំងអស់ រួមទាំងខ្ញុំផ្ទាល់ផងដែរ ដែលមិនពិតទាំងស្រុង ឬ ការបង្ខូចទ្រង់ទ្រាយ។ វាពិតជាគួរឲ្យខកចិត្តណាស់ ដែលឃើញព័ត៌មានមិនពិតត្រូវបានផ្សព្វផ្សាយតាមអ៊ីនធឺណិត ព្រោះវាអាចបង្ខូចកេរ្តិ៍ឈ្មោះ និងបិទបាំងស្មារតីពិតនៃមិត្តភាព និងសាមគ្គីភាពដែលយើងចែករំលែក។ ដូច្នេះ ក្នុងនាមជាឥស្សរជនសាធារណៈ យើងទាំងអស់គ្នាមានកាតព្វកិច្ចប្រើប្រាស់វេទិការបស់យើងដោយឈ្លាសវៃ។ អ្វីដែលយើងបង្ហោះ ឬនិយាយអាចលើកទឹកចិត្ត ឬបែងចែក។ ខ្ញុំសង្ឃឹមថាអ្នកចូលរួមប្រកួត ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកគាំទ្រទាំងអស់នឹងប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីសាងសង់ស្ពាន មិនមែនជញ្ជាំងទេ ដើម្បីផ្សព្វផ្សាយការគោរព មិនមែនការអាក់អន់ចិត្តនោះទេ»។
មិនទាន់អស់ត្រឹមប៉ុណ្ណឹងទេ សូម្បីតែបវរកញ្ញាមិកស៊ិក Fátima Bosch ដែលត្រូវលោក Nawat ស្ដីបន្ទោសជាសាធារណៈក្នុងអំឡុងពេលពិធីបំពាក់ឈាងផ្លូវការក្នុងប្រទេសថៃ លោកបែរជាហៅនាងថា ល្ងង់ ចំពោះការមិនអនុវត្តតាមកាតព្វកិច្ចនៃការប្រកួត និងឲ្យសន្តិសុខបណ្តេញនាងចេញពីព្រឹត្តិការណ៍នោះ ។
ភ្លាមៗនោះ ប្រព័ន្ធផ្សព្វផ្សាយថៃបានផ្សាយចោទនាងថា ជាបវរកញ្ញាមិនគោរពតាមគោលការណ៍ក្រុមហ៊ុន ហើយបង្កបញ្ហាដលស្ថាប័ន។ ដោយមិនបង្អង់យូរ នាងបានតបទៅថៃវិញថា «ខ្ញុំមិនមែនជាតុក្កតាដែលត្រូវគេចាប់តុបតែងខ្លួន និងឲ្យគេផ្លាស់ប្តូរសម្លៀកបំពាក់ទេ។ ខ្ញុំមកទីនេះដើម្បីធ្វើជាសំឡេងសម្រាប់ស្ត្រីទាំងអស់ និងក្មេងស្រីទាំងអស់ដែលតស៊ូដើម្បីបុព្វហេតុ និងដើម្បីប្រាប់ប្រទេសរបស់ខ្ញុំថា ខ្ញុំប្តេជ្ញាចិត្តទាំងស្រុងចំពោះរឿងនោះ»។

ដោយឡែក រឿងដ៏គួរឲ្យហួសចិត្តថែមទៀតនោះគឺ បវរកញ្ញាចក្រវាឡក្នុងឆ្នាំ២០២៥ បានឃើញការដកខ្លួនភ្លាមៗជាច្រើនក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ បវរកញ្ញាអ៊ីស្លង់ Helena O’Connor បានដកខ្លួនចេញដោយសារហេតុផលសុខភាព បន្ទាប់មកគឺបវរកញ្ញាអាល្លឺម៉ង់ Diana Fast (ដោយសារហេតុផលគ្រួសារ) បវរកញ្ញា Persia Sahar Biniaz (ដោយសារទិដ្ឋាការ) បវរកញ្ញានីហ្សេ Zoul Kadi (ដោយសារហេតុផលគ្រួសារ) និងបវរកញ្ញាប៉ាណាម៉ា Itari Mora (ដោយសាររបួស)៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
បវរកញ្ញា ម៉ិកស៊ិក និង សិង្ហបុរី ប្រកាសក្ដែងៗថា ឈរខាង កម្ពុជា ជុំវិញរឿងថៃ បង្ខំ ហ្វីយ៉ាតា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


