បច្ចេកវិទ្យា
ចង់ធ្វើអាជីវកម្មកម្មវិធី App ដឹងរឿងសំខាន់ៗទាំងនេះហើយឬនៅ?
សំណួរពេញនិយមបំផុតក្នុងចំណោមយុវវ័យសម័យនេះ គឺចង់ដឹងត្រូវការពេលប៉ុនណា ប៉ុន្មានថ្ងៃ ដើម្បីអភិវឌ្ឍកម្មវិធីទូរសព្ទ MOBILE APP នីមួយៗ។
ចម្លើយ ៖ គឺអាស្រ័យលើលក្ខណៈសម្បត្តិនៃ App ដែលយើងកំពុងចង់សាងឡើង។ តម្លៃនៃការអភិវឌ្ឍ ការចំណាយពេលវេលា នៃកម្មវិធីទូរស័ព្ទនីមួយៗ អាចប្រែប្រួលខុសគ្នាខ្លាំង អាស្រ័យលើមុខងារដែលយើងចង់ឲ្យមាននៅលើនោះ ព្រោះមុខងារល្អ ងាយស្រួល មានជម្រើសច្រើន មានការច្នៃប្រឌិតខ្ពស់ឬអាចប្រែផ្លាស់ការរស់នៅ របស់អតិថិជននិងនាំឲ្យម្ចាស់ App ក្លាយជាមហាសេដ្ឋីបាន។
ជាអ្នកចង់រកស៊ីខាង App យើងត្រូវដឹងរឿងសំខាន់ៗទំាងនេះរួមមាន ថា វេទិកាណាមួយដែលយើងចង់ឲ្យវាកើតឡើងនោះ ហើយត្រូវប្រើរួមបញ្ចូលជាមួយកម្មវិធីផ្សេងណាទៀតខ្លះមុននឹងដំណើរការវាបាន។
អ្វីដែលមនុស្សភាគច្រើនកំពុងស្វែងរកគឺ វិបផតថលអន្តរកម្មមួយដែលប្រើបានរលូននិងពេញនិយម សម្រាប់ឧបករណ៍ចល័ត ដូច្នេះត្រូវមានគំនិតជាចម្បងថា បើយើងបង្កើតវាឡើងមក ដាក់វាចេញទៅ ហេតុអ្វីគេត្រូវ Download វាយកមកប្រើ? អ្វីជាភាពខុសគ្នារវាង App យើងនិងអ្នកផ្សេង?

ខណៈពេលដែលកម្មវិធីទូរស័ព្ទចល័តនិងវិបផតថលអ៊ីនធើណេតអាចលេចឡើងស្រដៀងគ្នាយើងត្រូវសម្រេចចិត្តថាតើមួយណាល្អបំផុតសម្រាប់អាជីវកម្មរបស់យើង។ អាជីវកម្មយើងមិនដូចគ្នាទំាងអស់នោះទេ។ សំណួរគឺតើយើងលក់សំបុត្រឬយើងលក់សៀវភៅ ឬយើងលក់អាហារ កាប្រែប្រួលគឺអនុលោមទៅតាមនោះ។
ដោយសារតែកម្មវិធីទូរស័ព្ទ ត្រូវបានទាញយកទៅប្រើលើឧបករណ៍ជាក់លាក់ មានន័យថាចាំបាច់ត្រូវមានកម្មវិធីយ៉ាងហោចណាស់ពីរកំណែ ដើម្បីគ្របដណ្តប់ប្រព័ន្ធប្រតិបត្តិការដែលប្រើច្រើនបំផុតពីរ – មួយ Android និងមួយទៀតសម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS ។
ទាំងកម្មវិធីទូរស័ព្ទចល័តនិងវិបផតថលអន្តរកម្មអាចតម្រូវឲ្យអ្នកប្រើប្រាស់ផ្តល់ព័ត៌មានសម្ងាត់របស់គេមុនពេលអាចចូលមើលមាតិការបស់យើងបាន។ នេះជាសមត្ថភាពក្នុងការផ្តល់កំណត់ហេតុមកយើងជាម្ចាស់ ដូច្នេះយើងមានសិទ្ធិចូលដំណើរការពិនិត្យមើល និងដឹងទៀតថាទៅអនាគតកម្មវិធីបែបណាដែលអាចសម្រួលច្រើនបានដល់ទីផ្សារឬសង្គមទំាងមូល។
ត្រូវចាំថាប្រសិនAppអ្នកផ្ដល់ប្រយោជន៍ច្រើនដល់សង្គមនិងទីផ្សារអ្នកនឹងជោគជ័យព្រោះគេនឹងប្រើវាច្រើន៕
ប្រែសម្រួល៖Mr Tomorrow
ចុចអាន៖ធ្វើយ៉ាងម៉េចនៅពេលដែលសមាជិកគ្រួសារចំណាយពេលលើបណ្ដាញសង្គមហួសហេតុ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


