ជីវិតកម្សាន្ដ
លោក លៀក លីដា យល់ថា វិស័យសិល្បៈខ្មែរនិងវិស័យភាពយន្តកំពុងតែឆ្លងមេរោគឡើងវិញ
ផលិតករនិងជាអ្នកដឹកនាំសម្តែងភាពយន្តរបស់ខ្មែរ លោក លៀក លីដា បានបង្ហាញក្តីព្រួយបារម្ភជាថ្មីជុំវិញវិស័យសិល្ប: និងភាពយន្តជាតិដោយលោកយល់ឃើញថា “វិស័យសិល្បៈខ្មែរនិងវិស័យភាពយន្តកំពុងតែឆ្លងមេរោគឡើងវិញ”។

ជាការពិតលោក លៀក លីដាកាលពីថ្មីៗកន្លងទៅធ្លា ប់បានបង្ហាញនូវក្តីព្រួយបារម្ភ ខណ:លោកយល់ឃើញដែរថាភាពយន្តខ្មែរនឹងដើរថយក្រោយក្នុងឆ្នាំ២០២៥នេះ បើធៀបទៅឆ្នាំ២០២៣ និង២០២៤ ក្នុងនោះ លោកក៏បានអំពាវនាវឲ្យមានការចូលរួមគិតគូរពីសំណាក់អ្នកដែលពាក់ព័ន្ធផងដែរ។
ដោយឡែក ស្រាប់តែថ្មីៗមុននេះ លោក លៀក លីដា បានបញ្ចេញនូវទស្សន:របស់ខ្លួនថា សម្រាប់វិស័យសិល្បៈខ្មែរក៏ដូចជាវិស័យភាពយន្តពិតជាកំពុងតែឆ្លងមេរោគឡើងវិញរួមទាំងអ្នកគាំទ្រមួយចំនួនធំផងដែរ។ ការលើកឡើងរបស់លោក លៀក លីដា នេះក្រោយមើលឃើញថា វិស័យសិល្ប:និងភាពយន្តខ្មែរបច្ចុប្បន្នហាក់មានការធ្លាក់ចុះនៅការគាំទ្រពីទស្សនិកជន។
គួររម្លឹកថាប្រធានសមាគមផលិតករភាពយន្តខ្មែរ និងជាអ្នកដឹកនាំសម្តែងលោក លៀក លីដា ថ្មីៗនេះបានចេញមកពន្យល់នូវចំណុចសំខាន់ៗចំនួន២ ពាក់ព័ន្ធនឹងវិស័យភាពយន្តជាតិដើម្បីឈានទៅដល់ការរីកចំរើនដូចកុនបណ្តាប្រទេសជិតខាង។ លោកបានបញ្ជាក់ថា បើចង់ឱ្យវិស័យភាពយន្តជាតិរីកចំរើនគឺទី១ អ្នកមើលកុនត្រូវចេះ ឬរៀនមើលកុនដែលមានគុណភាពពិតប្រាកដ។ ទី២ អ្នកផលិតក្រៅពីផលិតយកលុយគួតែចំណាយខ្លះទៅវិញដើម្បីផលិតរឿនប្រភេទថ្មីស ម្រាប់អ្នកមើលក្រៅពីរឿងប្រភេទដ៏ដែលៗនោះ។
ជាការពិតផលិតករភាពយន្តរបស់ខ្មែរល្បីឈ្មោះលោក លៀក លីដា កន្លងមកបានបញ្ចេញទស្សន:ក៏ដូច ជាខ្លឹមសារដាស់តឿនដល់បណ្តាផលិតករខ្មែរថាបើសិនជាពួកគេចាប់ទុកវិស័យភាពយន្តជាកន្លែងរកប្រាក់ចំណេញ គឺវិស័យនេះនឹងត្រូវបានគេមើលងាយ។ ម្យ៉ាងទៀត សង្កេតឃើញថាបច្ចុប្បន្នហាក់មិនសូវមាន ការចូលរួមពីសំណាក់អ្នកពាក់ព័ន្ធលើផ្នែវិស័យមួយនេះបានល្អនៅឡើយទេ៕ អត្ថបទ: ចាន់រ៉ា
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


