Connect with us

សេចក្ដីជូនដំណឹង

អបអរសាទរដល់ម្ចាស់ជ័យលាភី ក្នុងការរចនាសំបកវេចខ្ចប់

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្នំពេញ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥៖ សហគ្រិនខ្មែរបានរៀបចំ “ពិធីប្រកាសជ័យលាភីការប្រកួត ប្រជែងរចនាសំបកវេចខ្ចប់”  ដែលទទួលបានការចូលរួមពីសិស្សានុសិស្សប្រមាណ ១០០នាក់ ដើម្បី បង្ហាញពីនវានុវត្តន៍ និងជំនាញបច្ចេកទេសថ្មី ក្នុងវិស័យឧស្សាហកម្មវេចខ្ចប់។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ បានស្វាគមន៍ ដៃគូសហការណ៍ គណៈកម្មការវិនិច្ឆ័យ បេក្ខជន  សហគ្រាសធនតូច និងធម្យម និងភ្ញៀវកិត្តិយ ដែលបានចូលរួមជាមួយសហគ្រិនខ្មែរក្នុងការគាំទ្រអាជីវកម្ម បង្កើតឱកាសផ្សារភ្ជាប់ទំនាក់ ទំនងថ្មីៗ និងចែករំលែកឧត្តមានុវត្តន៍ ដើម្បីពង្រឹងដល់វិស័យវេចខ្ចប់ឱ្យកាន់ តែមានភាពប្រកួតប្រជែង។ ម្ចាស់ជ័យលាភីនៃការប្រកួតប្រជែងរចនាវេចខ្ចប់៖

វិស័យវេចខ្ចប់នៅកម្ពុជា កំពុងវិវឌ្ឍយ៉ាងឆាប់រហ័ស ហើយក៏ជាផ្នែកដ៏សំខាន់សម្រាប់ការចូលរួមប្រកួត ប្រជែងក្នុងទីផ្សាររបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ដែលបាន ចូលរួមចំណែក ប្រមាណជាង ៥៨% នៃផលិតផលក្នុងស្រុកសរុប(GDP)។[*] សំបកវេចខ្ចប់គឺជាផ្នែកដ៏សំខាន់មួយ ដែលបានចូលរួមចំណែកក្នុងការបង្ហាញពីមុខមាត់ថ្មីនៃអត្តសញ្ញាណខ្មែរ (Made in Cambodia) សម្រាប់ទីផ្សារនាំចេញ។ សហគ្រិនខ្មែរ បានរៀបចំកម្មវិធីប្រកួតរចនាសំបកវេចខ្ចប់ ដែលគាំទ្រ យុទ្ធសាស្ត្ររាជរដ្ឋាភិបាលក្នុងវិស័យវេចខ្ចស់នៅកម្ពុជា ក្នុងការលើកកម្ពស់គុណភាពផលិតផល បង្កើននិង សម្រួលដល់ការចូលទីផ្សារ។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ បានមានប្រសាសន៍ថា “ខណៈពេលដែលគុណភាពស្តង់ដារ ផលិតផលមានសារៈសំខាន់ រីឯការវេចខ្ចប់ជាយុទ្ធសាស្ត្រប្រកួតប្រជែងសម្រាប់ទំនិញក្នុងទីផ្សារ។ កម្មវិធី នេះ បានផ្ដល់ការគាំទ្រដល់សហគ្រាស ធុនតូច និងមធ្យម (SMEs) ដើម្បីជួយអភិវឌ្ឍ ការរចនាសំបកវេចខ្ចប់ បង្កើនសោភ័ណភាពផលិតផល និងផ្សព្វផ្សាយពាណិជ្ជសញ្ញា។”

សហគ្រិនខ្មែរ សូមថ្លែងអំណរគុណ ចំពោះដៃគូពាក់ព័ន្ធទាំងអស់ រួមទាំងដៃគូយុទ្ធសាស្ត្រ គណៈកម្មការ គ្រូបណ្ដុះបណ្ដាល និងបេក្ខជនប្រកួតប្រជែង ដែលចូលរួមក្នុងការកសាងសហគ្រិនភាព លើកកម្ពស់ សមត្ថភាព និងបង្កើនភាពច្នៃប្រឌិត ធ្វើឱ្យមានភាពប្រកួតប្រជែងទាំងទីផ្សារក្នុងតំបន់ និងសកលលោក។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម