ព័ត៌មានជាតិ
ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ទស្សនកិច្ចពិនិត្យពីវឌ្ឍនៈភាពមន្ទីរពេទ្យបង្អែកខេត្តកោះកុង
កោះកុង ៖ ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី និងជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញចុះទស្សនកិច្ចនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ដើម្បីពិនិត្យមើលវឌ្ឍនៈភាពរីកចម្រើន ក្រោយពីមន្ទីរពេទ្យនេះ បានទទួលជ័យលាភីលេខ១ផ្តល់សេវាសុខាភិបាល។
ក្រោយអញ្ជើញបើកអង្គសិក្ខាសាលាចែករំលែកបទពិសោធន៍នៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាលឆ្នាំ២០២៤នៅសាលមហោស្រពខេត្តកោះកុង លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី បន្តទស្សនកិច្ចក្នុងបរិវេនមន្ទីរពេទ្យបង្អែកខេត្តកោះកុង។
ថ្លែងជួបសំណេះសំណាល និងពិនិត្យវឌ្ឍនៈភាពមន្ទីរពេទ្យបង្អែកខេត្ត ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីថ្លែងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ថា មន្ទីរពេទ្យខេត្តកោះកុង បានជាប់ជ័យលាភីលេខ១ផ្នែកសំណុំសកម្មភាពបង្រ្គប់កម្រិត២គំរូ ប្រចាំឆ្នាំ២០២៤ គ្រាកាលពីឆ្នាំ២០១៩ធ្លាប់ជ័យលាភីលេខ១លើកដំបូងម្តងហើយ។

លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ក៏បានកោតសរសើរពីវឌ្ឍនៈភាពដ៏លេចធ្លោរបស់មន្ទីរពេទ្យបង្អែកខេត្តកោះកុង ហើយស្នើដល់មន្ទីរពេទ្យដែលមិនទាន់ទទួលបានជ័យលាភីអង្គភាពគំរូមកសិក្សាស្វែងយល់ ព្រោះថា មន្ទីរពេទ្យបង្អែកខេត្ត បានអនុវត្តការងារប្រកបដោយភាពជោគជ័យឆ្លើយតបនឹងលក្ខណៈនានារបស់គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ព្រមទាំងផ្តល់ទំនុកចិត្តខ្ពស់ពីប្រជាពលរដ្ឋទូទៅ។

ទោះយ៉ាងណា ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ជំរុញដល់មន្ទីរពេទ្យបន្តរៀបចំដឹកនាំអភិវឌ្ឍន៍បានល្អប្រសើរ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងចក្ខុវិស័យក្រសួងសុខាភិបាលដាក់ចេញឱ្យអនុវត្ត។ ជាក់ស្តែង បន្តយកចិត្តទុកដាក់ផ្តល់សេវាពិនិត្យព្យាបាលជូនអ្នកជំងឺគ្រប់ស្រទាប់វណ្ណៈ លើកសោភ័ណ្ឌភាព បរិស្ថានអនាម័យ រីឯក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យក៏ត្រូវបានអនុវត្តទៅការណែនាំនានាឱ្យត្រឹមត្រូវ។

ដោយឡែកលោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង សូមថ្លែងអំណអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ដែលចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចុះទស្សនកិច្ចនៅមន្ទីរពេទ្យរបស់លោក។

លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន អះអាងថា ថ្នាក់ដឹកនាំក្រុមគ្រូពេទ្យ មន្រ្តីរាជការ និងបុគ្គលិក ខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដោយដាក់ចេញនូវគោលនយោបាយជាតិ លើកកំពស់សុខមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈការអនុវត្តតាមចក្ខុវិស័យ ដោយមានការលើកកម្ពស់ទំនើប ភាវូបនីយកម្ម ប្រព័ន្ធផ្តល់សេវាសុខភាព ឆ្ពោះទៅសម្រេចឱ្យបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧។

លោកវេជ្ជបណ្ឌិតប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង រំលឹកដែរថា ការដែលធ្វើឱ្យមន្ទីរពេទ្យបង្អែករបស់លោក បន្តជាប់ជ័យលាភីលេខ១ផ្នែកសំណុំសកម្មភាពបង្រ្គប់កម្រិត២គំរូ ប្រចាំឆ្នាំ២០២៤ ក៏ព្រោះលក្ខខណ្ឌចំនួន៨នោះគឺ ទី១ ការផ្តល់សេវាសាធារណ ទី២ ការផ្តល់សេវាសុខាភិបាល ទី៣ ការគ្រប់គ្រងហិរញ្ញវត្ថុ ទី៤ការអភិវឌ្ឍន៍ធនធានមនុស្ស ទី៥ការរៀបចំសោភណ្ឌបរិស្ថាន ទី៦ ចុះផ្តល់ពិនិត្យព្យាបាលនៅតាមសហគមន៍ ទី៧ដោះស្រាយសំណូមពររបស់អ្នកជំងឺ និងទី៨ គំនិតច្នៃប្រឌិតក្នុងអង្គភាពផ្ទាល់តែម្តង៕
អត្ថបទ ៖ សិរីវឌ្ឍនៈ


-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


