Connect with us

សេដ្ឋកិច្ច

​ក្រសួងទេសចរណ៍​នឹង​រៀបចំ​ «វេទិកាជាតិអេកូទេសចរណ៍លើកទី៤» នៅខេត្តសៀមរាប សប្ដាហ៍ក្រោយ​

បានផុស

នៅ

ក្រសួងទេសចរណ៍​នឹងរៀបចំ «វេទិកាជាតិអេកូទេសចរណ៍ លើកទី៤» ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​វេទិកាជាតិអេកូទេសចរណ៍នេះ ជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំមួយសម្រាប់វិស័យអេកូទេសចរណ៍ និងទេសចរណ៍​សហ​គមន៍ ដែលនឹងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងផ្នែកសាធារណៈ ឯកជន អង្គការជាតិ-អន្តរជាតិ និងដៃគូអភិវឌ្ឍ ជាពិសេសសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍​នៅ​ទូទាំង​ប្រទេស។ ​

​វេទិកាប្រចាំឆ្នាំនេះ នឹងបើកឱកាសក្នុងការបង្ហាញអំពីលទ្ធផលការងារ ពាក់ព័ន្ធនឹងសហគមន៍​ទេសចរណ៍ និងអេកូទេស​ចរណ៍ ការលើកឡើងនូវបញ្ហាប្រឈម និងការពិភាក្សាដាក់ចេញ​ជា​ជម្រើស​ដំណោះស្រាយ និងយុទ្ធសាស្ត្រនានា ក្នុង ស្មារតីចែករំលែក ចូលរួម និងទទួល​ខុស​ត្រូវ​ទាំងអស់គ្នាលើការងារអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍។

​ព្រមជាមួយគ្នានេះ អង្គវេទិកាក៏នឹងមានការរៀបចំពិព័រណ៍សហគមន៍ទេសចរណ៍ និងអេកូទេស​ចរណ៍ ភ្ជាប់ជាមួយផងដែរ។

យោង​តាម​ក្រសួងទេសចរណ៍ កម្ពុជា​បាន​ស្វាគមន៍​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​ប្រមា​ណ ៤,៣ លាននាក់ នៅ​​ក្នុង​រយៈពេល ៩ ខែ (មករា-កញ្ញា) ឆ្នាំ ២០២៥ ធ្លាក់ចុះ ៨,៨% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤។​

ក្នុង​ចំណោម​ភ្ញៀវទេសចរ​អន្តរជាតិជាង​ ៤,៣ លាន​​នាក់ ​ទេសចរណ៍​ថៃឈរ​នៅ​លំដាប់​លេខរៀងទី១ ចំនួន​ជាង​ ៩៧ ម៉ឺននាក់ ធ្លាក់ចុះ ​៣៥,៩% វៀតណាមជាង ៩០ ម៉ឺននាក់ ធ្លាក់ចុះជិត ៧% ចិន ៨៨ ម៉ឺន​នាក់ កើន ៤៦,៣% ​អាមេរិកជាង ១៤ ម៉ឺននាក់ ​ធ្លាក់ចុះ ១,៦% ​កូរ៉េជាង ​១២ ម៉ឺននាក់ ​ធ្លាក់ចុះជិត ​១០,៨%៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម