ព័ត៌មានអន្ដរជាតិ
អានុទីន ប្រាប់ថាកាន់តំណែងតែ៤ខែទេ អ៊ីចឹងសុំតែម៉ារួចខ្លួនពីសំណុំរឿងពុករលួយរបស់អង្គភាពប៉ូលិស
នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក អានុទីន ឆានវីរៈគុល (Anutin Charnvirakul) កាលពីថ្ងៃអង្គារទី១៨ខែវិច្ឆិកាឆ្នាំ២០២៥ បានសុំដកខ្លួនចេញពីអន្តរាគមន៍ក្នុងរឿងអាស្រូវដែលកំពុងស្អុយឈ្មោះខ្លាំងនៅក្នុងកងកម្លាំងនគរបាលជាតិថៃ ដោយលោកបាននិយាយថា ទំនួលខុសត្រូវសម្រាប់ការស៊ើបអង្កេតបណ្តាញសូកប៉ាន់ដែលត្រូវបានចោទប្រកាន់ គឺស្ថិតនៅជាមួយអគ្គស្នងការនគរបាលជាតិទាំងស្រុង ពោលគឺលោកសុំតែមួយរួចខ្លួនប៉ុណ្ណោះ។

យោងតាមសារព័ត៍មានថៃ The Standard ការលើកឡើងនេះ កើតឡើងបន្ទាប់ពីមានភាពតានតឹងខ្លាំង ក្រោយអតីតអគ្គស្នងការរងនគរបាលជាតិ លោក សុរៈឆាត ហាកផាន (Surachate Hakparn) បានចោទប្រកាន់នគរបាលជាតិថៃថាជា «អង្គការឧក្រិដ្ឋកម្មដ៏ធំបំផុតនៅក្នុងប្រទេសថៃ» ដែលជំរុញឲ្យមន្ត្រីប៉ូលិសទូទាំងប្រទេសធ្វើការស្បថជាសាធារណៈដើម្បីឆ្លើយតប។
លោកអានុទីន បាននិយាយថា លោកបានដាក់ចេញនូវគោលនយោបាយទូលំទូលាយរួចហើយ ណាមួយដោយសារលោកកាន់តំណែងបានតែ៤ខែ លោកនឹងមិនចូលខ្លួនពាក់ព័ន្ធនឹងការរុះរើ ឬជម្លោះផ្ទៃក្នុងរបស់ប៉ូលិសនោះទេ។ លោកបានប្រាប់ថា តម្រូវការតែមួយគត់របស់លោក គឺចង់ឲ្យប៉ូលិសផ្តល់អាទិភាពដល់សុវត្ថិភាពសាធារណៈ និងផ្តល់លទ្ធផលដែលអាចមើលឃើញក្នុងការបង្ក្រាបលើក្រុមបោកប្រាស់ គ្រឿងញៀន អាជីវកម្មខុសច្បាប់ ផ្ទះបន និងទីតាំងល្បែងស៊ីសង។
នៅពេលត្រូវបានសួរថាតើការចោទប្រកាន់ប្រឆាំងនឹងប៉ូលិសជាន់ខ្ពស់នឹងរារាំងការស៊ើបអង្កេតដែរឬទេ លោកអានុទីន បានឆ្លើយថា បញ្ហានេះស្ថិតនៅក្រោមអំណាចរបស់អគ្គស្នងការនគរបាលជាតិ។
សូមជម្រាបថា ក្រោយមានការចោទប្រកាន់ពីអតីតមន្ត្រីប៉ូលិសជាន់ខ្ពស់ថា មន្ត្រីប៉ូលិសថៃជាង២០០នាក់ពាក់ព័ន្ធនឹងការប្រមូលប្រាក់ការពារ ជាប់ទាក់ទងជាមួយ Scammer និងក្រុមល្បែងស៊ីសងតាមអនឡាញនោះ ស្រាប់តែប៉ូលិសថៃទូទាំងប្រទេស បានប្រញាប់នាំគ្នាចេញស្បថនៅមុខប៉ុស្តិ៍ប៉ូលិសរៀងៗខ្លួន ដោយស្រែកឮៗថា «យើងជាប៉ូលិសរបស់ប្រជាជន មិនមែនជាអង្គការឧក្រិដ្ឋកម្មទេ»។
តាមការផ្សាយរបស់ Thairath លោក Surachate បានទម្លាយអំពីអំពើពុករលួយដែលចាក់ស្រែះនៅក្នុងអង្គភាពប៉ូលិសថៃ ដោយដល់ថ្នាក់លោកបានហៅកម្លាំងប៉ូលិសថាជា «អង្គការឧក្រិដ្ឋកម្មដ៏ធំ» ថែមទៀតផង៕

ប្រែសម្រួល៖ ឈាង
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


