Connect with us

ជីវិតកម្សាន្ដ

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចូលបច្ច័យ​បុណ្យសព អ៊ុន​ សិទ្ធា ចំនួន​៣០លានរៀល

បានផុស

នៅ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រ ធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រមនិង​សម្តេចកិតិ្តព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ ​បានចូល​បច្ច័យ​បុណ្យសពតារាសម្តែងលោក អ៊ុន សិទ្ធា ចំនួន​ ៣០,០០០,០០០រៀល​ តាម​រយៈ​លោក ហ្វៃ​ សំអាង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥លោក ហ្វៃ​ សំអាង នឹងលោកស្រីចន​ ច័ន្ទលក្ខិណា​ បាននាំយកបវច្ច័យទៅប្រគល់ជូនដល់គ្រួសារសពរបស់​លោក អ៊ុន សិទ្ធា​ ដែល​បាន​ទទួល​មរណភាព​ដោយ​ជំងឺដំបៅ​ក្រពះ កាលពីថ្ងៃទី១៩ខែ​វិច្ឆិកា ឆ្នាំ​២០២៥​ នៅវេលា​មម៉ោង៥ល្ងាច​ ។

ជាមួយគ្នានោះ គ្រួសារ​របស់​លោក​ អ៊ុន​ សិទ្ធា​ បានសំពះគោរព​ថ្លែង​អំណរគុណ​យ៉ាង​អនេក​ដល់​សម្តេច​ទាំង​ទ្វេ​ និង​សូមបួងសួងដល់វត្ថុ​ស័ក្ដិសិទ្ធិ​ប្រទានពរ​ជ័យ​ដល់សម្តេច​តេជោ​ និង​ក្រុម​គ្រួសារ​មាន​សុខភាព​ល្អ​បរិបូរណ៍។

គួរបញ្ជាក់ថា ស្នាដៃ​សិល្បៈ​របស់​លោក​ អ៊ុន​ សិទ្ធា​ គឺលោកមាន​កិត្តិយស​បាន​សម្ដែង​នៅ​ក្នង​ររឿងកូន​ប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញ​បូរណ៍មី​ របស់​ទូរទស្សន៍​បាយ័នភាពយន្ត​ចម្រៀង​ទុក្ខស្រីប្តីព្រាត់របស់​សមាគម​សិល្បករ​ខ្មែរ​ ដែល​ក្នុង​អាណត្តិ​លោក​ស្រី ចន​ ច័ន្ទលក្ខិណា​ ជា​ប្រធាន​ ។

លោក​ធ្លាប់​ជាប់លេខ១​ ប្រុស​ស្អាត​​ របស់​ទូរទស្សន៍​ CTN ធ្លាប់​ជា​ពិធីករកម្មវិធី​ អប្សរា​ Award របស់​ទូរទស្សន៍​ អប្សរា​ រួម​នឹង​ស្នាដៃ​ភាពយន្ត​ សិល្បៈ​ជា​ច្រើន​ទៀត​។ ស្នាដៃភាពយន្តចុងក្រោយរបស់លោកគឺថតរឿងអប្សរា​មហាអង្គរ​”របស់​ផលិតកម្ម​រស្មីហង្សមាស និងទូរទស្សន៍ហង្សមាសមិន​ទាន់​ចាក់​បញ្ចាំង​នៅ​ឡើយ​។

ទោះបីយ៉ាងណាមរណភាពរបស់លោក អ៊ុន សិទ្ធា មិនមែនត្រឹមតែដំណឹងដ៏សោកសៅសម្រាប់អ្នករួមអាជីព និងក្រុមគ្រួសារប៉ុណ្ណោះទេ សូម្បីតែសាធារណជនដែលជាអ្នកគាំទ្រតារាប្រុសឆ្នើមរូបនេះបង្ហាញក្តីសោកសង្រែងជាពន់ពេកផងដែរ ខណៈដែលពុំធ្លាប់លេចឭដំណឹងស្ថានភាពសុខភាពណាមួយរបស់លោកសោះ តែសុខៗស្រាប់តែបានទទួលដំណឹងស្លុតចិត្តភ្លាមៗនេះទៅវិញ៕ អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម