ព័ត៌មានជាតិ
ឧប. ហ៊ុន ម៉ានី៖ គ្រូផ្អែកលើកិច្ចព្រមព្រៀងការងារអាចទៅប្ដូរប៉ុស្តិ៍បង្រៀនថ្មីឡើងវិញបាន ត្រឹមខែវិច្ឆិកានេះ
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឱ្យដឹងថា គណៈកម្មការចំពោះកិច្ចបានសម្រេចឱ្យបេក្ខជនគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ មិនថាជាបេក្ខជនជាប់ជាស្ថាពរ ឬជាប់បម្រុងដែលបានជ្រើសរើសប៉ុស្តិ៍បង្រៀនរួចហើយអាចប្ដូរប៉ុស្តិ៍បង្រៀនទៅប៉ុស្ដិ៍ផ្សេងបាន ប៉ុន្តែត្រូវឆ្លងកាត់ការពិភាក្សា ការយល់ព្រមទៅលើកិច្ចសន្យាមួយចំនួនជាមុនសិន ហើយការប្ដូរនេះអាចធ្វើឡើងត្រឹមតែក្នុងខែវិច្ឆិកានេះប៉ុណ្ណោះ ចូលដល់ខែធ្នូបេក្ខជនមិនបានប្ដូរបានឡើយ។ ឯកឧត្ដម ហ៊ុន ម៉ានី ថ្លែងដូច្នេះនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាពការជ្រើសរើស និងគ្រប់គ្រងគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀង នៅគ្រឹះស្ថានបឋមសិក្សា នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា នេះ។

ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ថ្លែងសង្កត់ធ្ងន់ដូច្នេះ៖«បើសិនជាបេក្ខជនគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារណាមួយមិនថាជាប់ជាស្ថាពរ ឬជាប់បម្រុងដែលជ្រើសរើសប៉ុស្តិ៍បង្រៀនរួចហើយ ហើយមានបំណងក្នុងការប្ដូរទៅកន្លែងមួយផ្សេងទៀត ត្រូវទៅពិភាក្សាគ្នា ឯកភាពគ្នា ផ្អែកទៅលើការងារស្ម័គ្រចិត្ត ហើយអាចផ្លាស់ប្ដូរ ក៏ប៉ុន្តែនៅក្នុងរយៈពេលត្រឹមខែវិច្ឆិកានេះទេ ចូលទៅខែធ្នូ គឺមិនអនុញ្ញាតនោះទេ។»។

ការប្រឡងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រៀងការងារបានរៀបចំឡើងនៅថ្ងៃទី២៥ ខែតុលា និងបានធ្វើកំណែវិញ្ញាសារួចរាល់ ហើយប្រកាសលទ្ធផលនៅថ្ងៃទី២៨ ខែតុលា និងដំណើរការចាប់ប៉ុស្តិ៍បំពេញការងាររបស់បេក្ខជនជាប់ជាស្ថាពរ បានធ្វើឡើងនៅថ្ងៃទី១ ខែវិច្ឆិកា។ បន្ទាប់មកបេក្ខជនជាប់ជាស្ថាពរដែលបានចាប់ប៉ុស្តិ៍រួច បានទៅបង្ហាញខ្លួននៅគ្រឹះស្ថានបឋមសិក្សាសាធារណៈនៅថ្ងៃទី៣ ខែវិច្ឆិកា និងចាប់ផ្ដើមបង្រៀននៅថ្ងៃទី៧ ខែវិច្ឆិកា ក្នុងបវេសនកាលឆ្នាំសិក្សាថ្មី។

ឯកឧត្ដម ហ៊ុន ម៉ានី បញ្ជាក់ថា ក្រោយពីបើកបវេសនកាលថ្មី គណៈកម្មការបានកត់សម្គាល់ឃើញថា ចំនួនសិស្សានុសសិស្សដែលចុះឈ្មោះចូលរៀនថ្មី បានគឺមានចំនួនច្រើនលើសលប់ ដែលទាមទារឱ្យត្រូវបង្កើតថ្នាក់ថ្មី រើសគ្រូបង្រៀនបន្ថែម។
ឯកឧត្ដម ក៏បានឱ្យដឹងដែរថា គណៈកម្មការបានចាប់ផ្ដើមចាប់ប៉ុស្ដិ៍ឱ្យបេក្ខជនជាប់បម្រុង ពីការប្រឡងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ដើម្បីទៅបម្រើការនៅតាមប៉ុស្តិ៍ដែលមានតម្រូវការនៅចំនួន ១ ៩២៤នាក់ ក្នុងគោលដៅចំនួន៩៨៦ ដើម្បីបំពេញតម្រូវការគ្រូបង្រៀនបន្ថែម ឆ្លើយតបទៅនឹងចំនួនសិស្សជាក់ស្ដែងក្នុងបវេសនកាលឆ្នាំសិក្សាថ្មីនេះ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


