Connect with us

ព័ត៌មានអន្ដរជាតិ

អតីតមេគុកក្រុងបាងកក ត្រូវស៊ើបអង្កេត ព្រោះបើកដៃឲ្យតារាម៉ូដែល ចូលលេងកម្សាន្តជាមួយអ្នកទោសចិន 

បានផុស

នៅ

នាយកដ្ឋានពន្ធនាគារថៃ បានតែងតាំងគណៈកម្មាធិការមួយដើម្បីស៊ើបអង្កេត អតីតមេគុកក្រុងបាងកក ពាក់ព័ន្ធរឿងអាស្រូវពុករលួយដែលបើកដៃឲ្យអ្នកទោសជាជនជាតិចិនទទួលបានសិទ្ធិពិសេស មានតារាម៉ូដែលស្អាតៗមកកំដរកម្សាន្តសប្បាយជាប្រចាំនៅក្នុងគុក VIP។

លោក Manop Chomchuen (រូបថត៖ Amarin)

តាមការផ្សាយរបស់ Amarin កាលពីថ្ងៃព្រហស្បតិ៍ទី២០ខែវិច្ឆិកាឆ្នាំ២០២៥ ក្រសួងយុត្តិធម៌រកឃើញថា លោក Manop Chomchuen បានធ្វើខុសតួនាទី ពាក់ព័ន្ធសកម្មភាពល្មើសច្បាប់របស់អ្នកទោសចិន។

ការស៊ើបអង្កេតបឋមបង្ហាញថា អ្នកទោសជនជាតិចិនមួយចំនួនបាន បានប្រើឥទ្ធិពលលើអ្នកទោសដទៃទៀតនៅក្នុងពន្ធនាគារ បណ្តាលឲ្យអ្នកទោសថៃមិនពេញចិត្ត។ នេះហើយជាហេតុផលដែលនាំឲ្យមានការលេចធ្លាយព័ត៌មាន ទៅកាន់នាយកដ្ឋានពន្ធនាគារ។

ពន្ធនាគារក្រុងបាងកក (រូបថត៖ ABC)

ជាលទ្ធផល មន្ត្រី ផ្នែកវិទ្យាសាស្ត្រកែប្រែ, ផ្នែកគ្រប់គ្រងធនធានមនុស្ស និងក្រុមវិន័យមន្ត្រី ត្រូវបានចាត់តាំងឲ្យបើកការស៊ើបអង្កេតស៊ីជម្រៅ។

ថ្មីៗនេះ អគ្គនាយកនាយកដ្ឋានពន្ធនាគារ បានបញ្ជូនក្រុមការងារពិសេស ដើម្បីឆ្មក់ចូលនិងឆែកឆេរគុកដោយរកឃើញ ឧបករណ៍អគ្គិសនីនិងបរិក្ខារជាច្រើន នៅកន្លែងឃុំឃាំងអ្នកទោសជនជាតិចិនចំនួន៣កន្លែង។​ វត្ថុហាមឃាត់រួមមានកាំបិតនិងដែកកេះ ក៏ត្រូវបានរកឃើញផងដែរ។

ដូច្នេះហើយ មេគុកត្រូវបានដកតំណែងរង់ចាំការស៊ើបអង្កេតជាបន្ត ខណៈនាយកដ្ឋានពន្ធនាគារក៏បានបញ្ជាឲ្យផ្ទេរឆ្មាំគុក១៤នាក់ ចេញផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម