សន្តិសុខសង្គម
ស្នងការខេត្តកណ្ដាល កំពុងតាមចាប់ខ្លួនលោកផ្កាយ១ សុខ ស៊ីថា ពាក់ព័ន្ធករណីកាប់ប្រហារពលរដ្ឋម្នាក់របួសធ្ងន់
កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បាននិងកំពុងស្រាវជ្រាវតាមចាប់ខ្លួនលោកផ្កាយ១ សុខ ស៊ីថា ពាក់ព័ន្ធករណីកាប់ប្រហារលើពលរដ្ឋពីរនាក់ បណ្ដាលឲ្យម្នាក់រងរបួសធ្ងន់កំពុងសង្គ្រោះ។

តាមការស្រាវជ្រាវ និងបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ក្រុមជនសង្ស័យមានបក្ខពួកសរុប៥នាក់ និងត្រូវបានឃាត់ខ្លួន៤នាក់ ខណៈលោកនគរបាលផ្កាយ១ សុខ ស៊ីថា ដែលជាជនដៃដល់ មានទីលំនៅបច្ចុប្បន្នភូមិបឹងក្រចាប់ជើង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល កំពុងគេចខ្លួន។

តាមការបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង០៩និង០០នាទី ក្រុមជនសង្ស័យបានធ្វើសកម្មភាពប្រើអំពើហិង្សា(កាប់ប្រហារ)លើជនរងគ្រោះពីរនាក់នៅចំណុចភូមិព្រែកតាកូវ សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ បណ្ដាលឲ្យឈ្មោះ ជឹម ធឿន ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រងរបួសហូរឈាមក្រោមសាច់ដុំដៃខាងឆ្វេង និងម្នាក់ទៀតឈ្មោះ ជឹម ស៊ីថា ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ។

បន្ទាប់ពីស្រាវជ្រាវ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនក្រុមបក្ខពួកជនសង្ស័យចំនួន៤នាក់ និងរកឃើញកាំបិតផ្គាក់ផ្លែដែក ដងឬស្សី ០១ បន្សល់ទុកកន្លែងកើតហេតុ និងបញ្ជូនកសាងសំណុំរឿងដើម្បីអនុវត្តតាមនិតិវិធីច្បាប់។
តាមប្រភពមួយចំនួនលើកឡើងថា ករណីឈានដល់ការកាប់ប្រហារលើពលរដ្ឋពីសំណាក់មន្ត្រីនគរបាលផ្កាយ១នេះ កើតឡើងដោយសាររឿងទំនាស់ព្រំដី៕
អត្ថបទ៖ សុខុម


-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


