Connect with us

ជីវិតកម្សាន្ដ

គ្រួសារ អ៊ុន សិទ្ធា ស្នើបញ្ឈប់វែកញែកការស្លាប់ ដើម្បីឱ្យដួងវិញ្ញាណក្ខន្ធសពទៅបានស្ងប់ចិត្ត

បានផុស

នៅ

ថ្វីដ្បិតសពតារាសម្តែងលោក អ៊ុន សិទ្ធា ត្រូវធ្វើពិធីបូរជាចប់រួចរាល់ហើយក្តី ប៉ុន្តែមកដល់ពេលពេលនេះគេសង្កេតឃើញថាមហាជនអ្នកគាំទ្រនិងអ្នកសិល្ប:រួមអាជីពមួយចំនួនធំនៅតែបង្ហាញអាល័យ និងសោកសង្រេងជាទីបំផុត។ ទន្ទឹមគ្នានេះដែរ ក៏មានមតិមួយចំនួននៅបន្តការវែកញែកជុំវិញការស្លាប់របស់លោក អ៊ុន សិទ្ធា ពាក់ព័ន្ធបញ្ហាជំងឺ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសង្កេតឃើញនៅមានមតិមួយចំនួនបន្តបើកកកាយអំពីការស្លាប់របស់តារាសម្តែងលោក អ៊ុន សិទ្ធា មុននេះក្រុមគ្រួសារលោកបានចេញមកស្នើយ៉ាងទទូចសុំបញ្ឈប់បការបង្ហោះវែកញែកការស្លាប់របស់លោក អ៊ុន សិទ្ធា ដើម្បីឱ្យដួងវិញ្ញាណក្ខន្ធសពទៅបានស្ងប់ចិត្តផង។

នៅលើទំព័រហ្វេសប៊ុករបស់ តារាប្រុសលោក អ៊ុន សិទ្ធា ដែលត្រូវបានគ្រប់គ្រងដោយក្មួយបង្កើតរបស់តារាប្រុសរូបនេះបានឱ្យដឹងថា “ពូខ្ញុំគាត់ទៅបានសុខហេីយ អ៊ីចឹងក្នុងនាមខ្ញុំជាក្មួយសំពះសុំបងប្អូនឈប់បន្តការបង្ហោះវែកញែករឿងរ៉ាវគាត់អីទៀតកុំឱ្យវិញ្ញាណក្ខន្ធគាត់នៅមិនដាច់អាល័យ”។

សូមជម្រាបថា តារាសម្តែងដ៏មានប្រជាប្រិយភាពលោក អ៊ុន សិទ្ធា បាន​ទទួល​មរណភាព​ដោយ​ជំងឺដំបៅ​ក្រពះ ពោះវៀនធ្ងន់ធ្ងរ និងទឹកដក់ក្នុងពោះ កាលពីល្ងាចថ្ងៃទី១៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៥​។ មរណភាពរបស់លោក អ៊ុន សិទ្ធា គឺ ជាការបាត់បង់សិល្បករដ៏ឆ្នេីមមួយរូប ក្នុងវិស័យសិល្ប:របស់ខ្មែរ។

សពតារាសម្តែង លោក អ៊ុន សិទ្ធា ត្រូវបានធ្វេីពិធីឈាបនកិច្ចតាមបវេណីនៅវត្តពោធិសត្ថារាម (វត្តពោធិចិនតុង) នាព្រឹកថ្ងៃទី២១ ​ខែវិច្ឆិកា ​ឆ្នាំ​២០២៥​នេះ។ ពិធីបូជាសពតារាប្រុសលោក អ៊ុន សិទ្ធា ក៏មានសិល្បករសិល្បការិនីចាស់ក្មេង បានទៅជូនដំណើរជាលើកចុងក្រោយទាំងក្តីអាល័យនិងសោកសង្រេងជាទីបំផុត៕ អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម