សន្តិសុខសង្គម
ពលរដ្ឋក្នុងឃុំពាមឯក ស្រុកឯកភ្នំ សំណូមពរឲ្យអាជ្ញាធរពាក់ព័ន្ធជួសជុលផ្លូវមួយខ្សែដែលកំពុងខូចខ្លាំង
ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំពាមឯក ក៏ដូចជាអ្នកដែលរស់នៅចំណុចអាងភាស បានសំណូមពរដល់អាជ្ញាធរ ក៏ដូចជាអង្គភាពពាក់ព័ន្ធ មេត្តាជួយជួសជុលផ្លូវមួយខ្សែ ដែលកន្លងមកផ្លូវនេះធ្លាប់បានកសាងដោយក្រាលគ្រួសក្រហមម្ដងរួចមកហើយ ប៉ុន្តែមិនបានប៉ុន្មានផង ក៏បានខូចទៅវិញដោយសាររថយន្តធំៗដឹកស្រូវ និងម៉ាស៊ីនច្រូតស្រូវជាដើម។

គួរបញ្ជាក់ថា ផ្លូវមួយខ្សែដែលមានប្រវែងប្រមាណជាង ១០គីឡូម៉ែត្រនេះ គឺចាប់ពីចំណុចខាងលេចប្រាសាទឯកភ្នំ កាត់តាមភូមិគោកដូង ស្ថិតក្នុងឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ទៅទល់នឹងទំនប់អាងភាស ដែលស្ថិតក្នុងស្រុកឯកភ្នំដូចគ្នា ដែលកន្លងមកផ្លូវនេះត្រូវបានស្ថាបនាម្ដងរួចមកហើយ ដោយក្រាលក្រួសក្រហមយ៉ាងស្អាត ប៉ុន្តែមិនបានប៉ុន្មានផងក៏ត្រូវបានខ្ទេចខ្ទីអស់ទៅវិញ។
ទាំងប្រជាពលរដ្ឋរស់នៅក្នុងតំបន់ខាងលើ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់តាមផ្លូវនេះ បានរអ៊ូរទាំយ៉ាងខ្លាំងអំពីការបើកបរមានការលំបាកទាំងម៉ូតូក៏ដូចជារថយន្ត ហើយម្យ៉ាងទៀតផ្លូវនេះក៏សម្រាប់ឆ្ពោះទៅកាន់តំបន់កម្សាន្តអាងភាសផងដែរ ដូច្នេះហើយធ្វើឲ្យគាត់ពិបាកក្នុងការធ្វើដំណើរ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងអាងភាសមួយចំនួនបានលើកឡើងថា គាត់មិនច្បាស់ថា ផ្លូវមួយខ្សែនេះ ជាការកសាងឡើងដោយមូលនិធិឃុំ ឬក៏មន្ទីរអភិវឌ្ឍន៍ជនបទ ឬមួយក៏មន្ទីរសាធារណការនោះទេ គ្រាន់តែដឹងថា កន្លងមកពួកគាត់ធ្វើដំណើរបានយ៉ាងស្រួលដោយសារតែមានការស្ថាបនាឡើងដោយក្រាលក្រួសក្រហម ប៉ុន្តែមិនបានប៉ុន្មានផងក៏ស្រាប់តែត្រូវខ្ទេចខ្ទីទៅវិញទាំងស្រុង មានតែជង្ហុកធំៗពោរពេញដោយភក់ និងទឹកតែប៉ុណ្ណោះ។

គួរបញ្ជាក់បន្ថែមថា ផ្លូវចាប់ពីប្រាសាទឯកភ្នំ ទៅកាន់ទំនប់អាងទឹកភាស គឺមានចំនួន ៣ខ្សែ ដោយខ្សែទីមួយស្ថិតនៅខាងលិចប្រាសាទឯកភ្នំ កាត់តាមភូមិគោកដូង ឃុំពាមឯក ហើយទៅឡើងនៅចុងទំនប់អាងភាសតែម្ដង។ រីឯផ្លូវពីរខ្សែទៀត គឺស្ថិតនៅខាងមុខប្រាសាទឯកភ្នំតែម្ដង ដោយផ្លូវពីរខ្សែនេះអមដោយប្រឡាយនៅចំកណ្ដាល និងចាក់ត្រង់ ទៅឡើងចំពាក់កណ្ដាលទំនប់អាងភាសដូចគ្នា ហើយក៏មានការលំបាកក្នុងការធ្វើដំណើរដូចគ្នា។
ជុំវិញបញ្ហានេះ លោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបាត់ដំបង ប្រាប់ កម្ពុជាថ្មី ថា តាមពិតផ្លូវមួយខ្សែនេះគឺជារបស់មន្ទីរអភិវឌ្ឍន៍ជនបទ ដែលកន្លងមកបានស្ថាបនាជាផ្លូវក្រួសក្រហមម្ដងរួចមកហើយ ប៉ុន្តែនៅពេលថ្មីៗនេះក៏បានសិក្សាគម្រោងទៅលើផ្លូវនេះ ហើយក៏បានសម្រេចក្រាលកៅស៊ូនៅឆ្នាំក្រោយ ដោយចាប់ផ្ដើមពីខាងលេចប្រាសាទឯកភ្នំ កាត់តាមភូមិគោកដូង ក្នុងឃុំពាមឯក ទៅទល់នឹងក្បាលទំនប់អាងភាស ហើយរត់លើទំនប់នោះរហូតទៅទល់គ្នាភូមិចុងឆ្ដោរ ដែលនៅទីនោះទើបតែក្រាលកៅស៊ូហើយថ្មីៗ ដែលគម្រោងនេះនឹងចាប់អនុវត្តឆ្នាំក្រោយនេះហើយ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


