ព័ត៌មានជាតិ
ក្រសួងរៀបចំដែនដី ចែកបណ្ណកម្មសិទ្ធិជូនអតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោងផ្លូវជាតិលេខ ៦អា និងជ្រែមួយរយ ដំណាក់កាលទី៣ ចំនួន ២ ៤៦៣បណ្ណ
នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកានេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាប់ផ្តើមចែកបណ្ណកម្មសិទ្ធិជូនអតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោងផ្លូវជាតិលេខ ៦អា និងគម្រោងជ្រែមួយរយ ដំណាក់កាលទី៣ ចំនួន ២ ៤៦៣បណ្ណ។
ពិធីសំណេះសំណាល និងប្រគល់បណ្ណកម្មសិទ្ធិជូនដល់អតិថិជនបុរី ឡេង ណាវ៉ាត្រា បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅទីស្តីការក្រសួង។

ក្នុងឱកាសសំណេះសំណាលនេះ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានសុំការអភ័យទោសដល់អតិថិជនទាំងអស់ ចំពោះបញ្ហាដែលកើតមានឡើងនាពេលកន្លងមក។
លោកបន្តថា បច្ចុប្បន្នក្រុមការងារក្រសួងកំពុងខិតខំប្រឹងប្រែងដោះស្រាយបញ្ចប់បញ្ហាជូនអតិថិជនទិញផ្ទះ នៅបុរីឡេង ណាវ៉ាត្រា ដោយមិនបានគេចវេសនោះទេ។ លោកឧបនាយករដ្ឋមន្រ្ដី បានបន្ថែមថា ចំពោះក្រសួងតែងចង់ឃើញបងប្អូនប្រជាពលរដ្ឋ មានដំបូលជ្រក មានផ្ទះ មានម្ហូបលើតុ មានប្រាក់ចំណូលសមរម្យ ដែលជាទ្រនំសុភមង្គល។


យ៉ាងណាមិញ បន្ទាប់ពីទទួលបានបណ្ណកម្មសិទ្ធិនៅថ្ងៃនេះហើយ លោករដ្ឋមន្ត្រីបានលើកទឹកចិត្តដល់អតិថិជនទាំងអស់ត្រូវចេះសហការគ្នារស់នៅជាសហគមន៍ ជាភូមិ និងត្រូវគិតគូលើប្រព័ន្ធផ្លូវ ទឹក ភ្លើង សួនច្បារ ការដាំដើមឈើ និងបញ្ហាសន្តិសុខផងដែរ។
សម្រាប់ជំហានបន្ទាប់ទៀត ក្រសួងនឹងបន្តសហការសម្របសម្រួលជាមួយក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា និងខាងធនាគារ ដើម្បីធានាលើលំហូរសាច់ប្រាក់ និងជួយឱ្យបងប្អូនប្រជាពលរដ្ឋទទួលបានអត្រាការប្រាក់ពីធនាគារទាបជាងមុន ក្នុងការបង់ថ្លៃដីឡូត៍ ឬផ្ទះ។

សូមជម្រាបថា ការចែកបណ្ណកម្មសិទ្ធិ និងអនុវត្តនីតិវិធីចុះបញ្ជីផ្ទេរកម្មសិទ្ធិជូនអតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោងផ្លូវជាតិលេខ ៦អា និងគម្រោងជ្រែមួយរយ ស្ថិតនៅភូមិជ្រែមួយរយ និងភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល នឹងធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែវិឆ្ឆិកា ឆ្នាំ២០២៥ រៀងរាល់ម៉ោងធ្វើការ នៅទីស្តីការក្រសួងរៀបចំដែនដី។
ក្នុងដំណាក់កាលទី៣នេះ ក្រសួងរៀបចំដែនដីនឹងអនុវត្តនីតិវិធីចុះបញ្ជីផ្ទេរកម្មសិទ្ធិ និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដំណាក់កាលទី៣ ចំនួន ២,៤៦៣បណ្ណ ជូនអតិថិជនរបស់គម្រោងផ្ទះនិងដីឡូត៍ ឡេង ណាវ៉ាត្រា ជ្រែមួយរយ និងគម្រោងផ្លូវជាតិលេខ៦អា។
ទន្ទឹមនេះ ក្រសួងនឹងបន្តអនុវត្តនីតិវិធីទទួលពាក្យស្នើសុំ ផ្ទេរកម្មសិទ្ធិពីអតិថិជនដែលបានបង់ប្រាក់ថ្លៃលក់ទិញដីឡូត៍ និង/ឬផ្ទះគ្រប់ចំនួន ១០០% ដោយភ្ជាប់មកជាមួយនូវឯកសារ ដូចជា៖ កិច្ចសន្យាលក់ទិញដីឡូត៍និង/ឬផ្ទះ (ច្បាប់ដើម), វិក្កយបត្របង់ប្រាក់ឬឯកសារបញ្ជាក់ពីការបង់ប្រាក់ (ច្បាប់ដើម) និងឯកសារពាក់ព័ន្ធនឹងការស្នើសុំចុះបញ្ជីផ្ទេរកម្មសិទ្ធិ៕





-
សន្តិសុខសង្គម៦ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៤ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ២ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា៣ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ


