Connect with us

សន្តិសុខសង្គម

រដ្ឋបាលខណ្ឌសែនសុខ ទុកពេល៣ថ្ងៃឲ្យអ្នករំលោភ​ចិញ្ចើមផ្លូវចូលវិទ្យាស្ថាន NTTI ត្រូវរុះរើជាកំហិត

បានផុស

នៅ

រដ្ឋបាលខណ្ឌសែនសុខ បានប្រកាសឲ្យប្រជាពលរដ្ឋ និងអាជីវករ ដែលកំពុងប្រើប្រាស់ចិញ្ចើមផ្លូវ និងទ្រូងផ្លូវប្រកបអាជីវកម្មតាមបណ្ដោយផ្លូវចូល វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ចាប់ពីមហាវិថី សហព័ន្ធរុស្ស៊ី ដល់វិទ្យាស្ថាន NTTI ក្នុងសង្កាត់ទឹកថ្លា ត្រូវរុះរើ និងយកចេញសម្ភារៈចេញក្នុងរយៈពេល ៣ថ្ងៃ ដើម្បីសណ្តាប់ធ្នាប់ មានសោភ័ណ្ឌភាព និងធានាការដំណើរការចរាចរណ៍ឱ្យមានរលូន។ ក្នុងករណីម្ចាស់អាជីវកម្មមិនអនុវត្តតាមការណែនាំក្នុងរយៈពេលកំណត់ រដ្ឋបាលខណ្ឌនឹងអនុវត្តវិធានការតាមនីតិវិធីច្បាប់ និងវិធានការរដ្ឋបាល ដោយមិនទទួលខុសត្រូវលើការខូចខាត ឬបាត់បង់សម្ភារៈរបស់ម្ចាស់អាជីវកម្មឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជូនដំណឹងពីការរុះរើសណង់រំលោភចំនីផ្លូវសាធារណៈនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋបាលខណ្ឌពិនិត្យឃើញមានប្រជាពលរដ្ឋមួយចំនូនបានសាងសង់តូប និងដាក់សម្ភារៈផ្សេងៗលើចិញ្ចើមផ្លូវថ្មើរជើង និងប្រើប្រាស់ទ្រូងផ្លូវសម្រាប់ជាចំណតកង់ ម៉ូតូ និងរថយន្ដ​ ជាដើម។

តាមរយៈសេចក្ដីជូនដំណឹង កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ របស់រដ្ឋបាលខណ្ឌសែនសុខ ចាត់ទុកទង្វើសាងសង់តូប និងដាក់សម្ភារៈលើចិញ្ចើមផ្លូវ បានបង្កការរំខានដល់សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ អនាម័យបរិស្ថាន និងបណ្ដាលឱ្យកកស្ទះចរាចរណ៍។ ជាពិសេស ការប្រើប្រាស់ទ្រូងផ្លូវជាចំណតយានយន្ត ការបង្ហូរទឹកកខ្វក់ និងការបោះចោលកាកសំណល់លើផ្លូវសាធារណៈ បានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងបរិយាកាសជុំវិញ។

រដ្ឋបាលខណ្ឌសែនសុខសង្ឃឹមថា ប្រជាពលរដ្ឋ និងអាជីវករ តាមបណ្ដោយផ្លូវចូល វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស NTTI នឹងសហការយ៉ាងសកម្មដើម្បីរក្សាសណ្តាប់ធ្នាប់ សោភ័ណភាព និងបរិស្ថានស្អាតល្អ៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម