Connect with us

ព័ត៌មានជាតិ

សមាគមសិល្បករខ្មែរ រៀបចំការប្រគំតន្រ្ដី “Rise for Khmer ” នៅសាល Salle Pleyel ទីក្រុងប៉ារីស ប្រទេសបារាំង

បានផុស

នៅ

កាលពីរសៀលថ្ងៃទី២៧​ ខែវិច្ឆិកា​ ២០២៥ សមាគមសិល្បករខ្មែរ ក្រុមហ៊ុន Baramey Production និង Sabay Events Production (បារាំង) បានរួមគ្នាប្រកាសជាផ្លូវការពីព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំ «Rise for Khmer» ដែលនឹងប្រព្រឹត្តនៅសាល​ Salle Pleyel ទីក្រុងប៉ារីស ប្រទេសបារាំង​នាថ្ងៃទី ១ ខែធ្នូ ២០២៥ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងសន្និសីទសារព័ត៌មាន​ អ្នកឧកញ៉ា​ ម៉ៅ​ ចំណាន​  ប្រធានសមាគមសិល្បករខ្មែរ បានមានប្រសាសន៍ថា​ «Rise for Khmer» គឺជាគម្រោងវប្បធម៌ដ៏មានគុណតម្លៃខ្ពស់ ដែលផ្តួចផ្តើមអោយសិល្បៈខ្មែរ ទាំងបុរាណ និងសម័យ នឹងរះឡើងលើឆាកអន្តរជាតិជាលើកដំបូងនៅទ្វីបអឺរ៉ុប។

ព្រឹត្តិការណ៍នេះនឹងបង្ហាញសំឡេង​ និងស្នាដៃសិល្បៈខ្មែរ តាមរយៈតារាចម្រៀងជំនាន់ថ្មី ដែលមានការច្នៃប្រឌិត និងអត្តសញ្ញាណជាតិដ៏រឹងមាំ។ ជាមួយគ្នានេះ វាក៏ជាសកម្មភាពមនុស្សធម៌ដើម្បីជួយដល់កងទ័ព​ និងបងប្អូនខ្មែរ ដែលរងគ្រោះពីអំពើឈ្លានពានមកប្រទេសកម្ពុជា។

ទស្សនៈវិស័យ របស់កម្មវិធីគឺបង្កើតវេទិកាអន្តរជាតិសម្រាប់សិល្បករខ្មែរ ដើម្បីអភិវឌ្ឍ ឧបត្ថម្ភ និងអភិរក្សវប្បធម៌ជាតិ។ «Rise for Khmer» ត្រូវបានរំពឹងថា ជាដំណាក់កាលសំខាន់ក្នុងការដឹកនាំសិល្បៈខ្មែរ ទៅកាន់ឆាកសកល។

យ៉ាងណាមិញ អ្នកឧកញ៉ាប្រធានសមាគម ក៏សូមថ្លែងអំណរគុណដល់ដៃគូសហការរួមមាន​ Baramey Production និង Sabay Events Production ដែលបានរួមគ្នា បំពេញឱ្យគម្រោងសិល្បៈដ៏អស្ចារ្យនេះក្លាយជាការពិត។

អ្នកឧកញ៉ា ម៉ៅ ចំណាន សង្កត់ធ្ងន់ថា «កម្លាំងរួមគ្នារបស់យើងបង្ហាញថា សិល្បៈខ្មែរអាចឈានទៅគ្រប់ឆាកនៅពេលយើងរួបរួមចិត្ត។

ជាពិសេសអ្នកឧកញ៉ា ក៏បានថ្លែងអំណរគុណអ្នកឧបត្ថម្ភកម្មវិធី រួមមាន Royal Group, Chip Mong Land និង OCIC ដែលបានជឿជាក់ និងគាំទ្រដោយចិត្តស្មោះ។

អ្នកឧកញ៉ា ម៉ៅ ចំណាន ចាត់ទុកថា​ ការឧបត្ថម្ភពីបណ្ដាក្រុមហ៊ុនទាំងនេះមិនមែនសម្រាប់ផលចំណេញទេ ប៉ុន្តែសម្រាប់កិត្តិយស និងអនាគតវប្បធម៌ជាតិ។

ហើយ«Rise for Khmer» មិនត្រឹមជាការប្រគំតន្ត្រីទេ ប៉ុន្តែជាកម្លាំងជាតិ ដែលបន្តលើកស្ទួយសិល្បៈខ្មែរ ឱ្យរះដល់ពិភពលោក ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម