ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម៖ រដ្ឋមិនអាចជួយទុនរាប់លានដុល្លារ តែការកែលម្អប្រសិទ្ធភាពសេវាសាធារណៈ គឺដើម្បីគាំពារការវិនិយោគ
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មបានលើកឡើងពីការគិតគូររបស់ស្ថាប័នជាតិក្នុងកិច្ចគាំពារការវិនិយោគ តាមរយៈការផ្តល់សេវាសាធារណៈឲ្យមានភាពងាយស្រួល រហ័ស និងមានប្រសិទ្ធភាព។
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍បានគូសបញ្ជាក់ថា ទោះបីស្ថាប័នជាតិមិនអាចជួយទុនរាប់លានដុល្លារដល់វិនិយោគិន ប៉ុន្តែក៏បានខិតខំធ្វើឲ្យសេវាសាធារណៈនិងហេដ្ឋារចនាសម្ព័ន្ធគាំទ្រឲ្យល្អប្រសើរ តាមរយៈសម្រួលបែបបទឲ្យកាន់តែងាយស្រួល និងមានប្រសិទ្ធភាព។

«ក្នុងការវិនិយោគបើនិយាយពីគ្រឿងបង្គុំគឺមានច្រើនមុខណាស់។ ប៉ុន្តែអ្វីគន្លឹះដែលស្ថាប័នជាតិផ្តល់បានគឺសេវាសាធារណៈ ដែលមានប្រសិទ្ធភាព ងាយស្រួល ដែលត្រូវធ្វើឲ្យបាន»។
ថ្លែងនៅក្នុងវេទិកានិងពិព័រណ៍កសិកម្ម (CAFE25) លោករដ្ឋមន្ត្រីលើកឡើងពីការធ្វើឲ្យប្រសើរហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ ដែលរួមបញ្ចូលទាំងស្តង់ដារដែលរដ្ឋបានរៀបចំជូនដល់វិនិយោគិន។ បន្ថែមពីនេះក្រសួងក៏បានកែលម្អមន្ទីរពិសោធន៍សម្រាប់ឲ្យអ្នកវិនិយោគប្រើប្រាស់បានទូលំទូលាយ។

លោករដ្ឋមន្រ្តីគូសបញ្ជាក់ថា បច្ចុប្បន្នផលិតផលភាគច្រើនអាចធ្វើតេស្តនៅកម្ពុជា ដោយមិនចាំបាច់យកសំណាកទៅតេស្តទៅក្រៅប្រទេសនោះទេ។ ការធ្វើតេស្តក្នុងស្រុក ជួយសន្សំសំចៃទាំងថវិកា ទាំងពេលវេលា និងប្រសិទ្ធភាព។
បន្ថែមពីនេះក្រសួងក៏បានរៀបចំពាក់ព័ន្ធមាត្រាសាស្ត្រឲ្យមានស្តង់ដាប្រើប្រាស់ត្រឹមត្រូវផងដែរ។
បើតាមលោករដ្ឋមន្រ្តី ការដាក់ចេញគោលនយោបាយគាំពារ រួមទាំងការខិតខំប្រឹងប្រែងធ្វើឲ្យប្រសើរឡើងនូវសេវាសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធ បានជួយឲ្យវិនិយោគិនអាចសម្រេចចិត្តក្នុងការវិនិយោគបានកាន់តែច្រើន។
កម្ពុជាត្រូវបានទទួលស្គាល់ថាជាគោលដៅកំពូល សម្រាប់ការវិនិយោគផ្ទាល់ពីបរទេស (FDI) និងជាច្រកទ្វារទៅកាន់តំបន់អាស៊ាន។
រាជរដ្ឋាភិបាលកម្ពុជាបានយ៉ាងយកចិត្តទុកដាក់ដើម្បីកាត់បន្ថយបន្ទុករបស់វិស័យឯកជន ដោយបានដាក់ចេញនូវវិធានការកែទម្រង់ និងផ្តល់ជូននូវអត្ថប្រយោជន៍ជាច្រើន ដោយបានបង្កើតក្រុមការងារអន្តរក្រសួង ដែលមានសមាជិកមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធជាង ៣០ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។
ការកែទម្រង់របស់រាជរដ្ឋាភិបាលដែលគាំទ្រដល់ធុរកិច្ច ផ្អែកលើច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា រួមបញ្ចូលទាំងការអនុគ្រោះពន្ធរហូតដល់ ១៥ ឆ្នាំ សម្រាប់វិស័យអាទិភាព៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


