សន្តិសុខសង្គម
កុមារ៣នាក់លង់ទឹកប្រឡាយស្រែប្រាំង ស្លាប់យ៉ាងអាណោចអាធម៍
បន្ទាយមានជ័យ ៖ កុមារ៣នាក់ បានលង់ទឹកប្រឡាយស្រែប្រាំង ក្នុងភូមិអន្លង់ថ្ងាន់លិច ឃុំបត់ត្រង់ ស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យស្លាប់យ៉ាង អាណោចអាធម៍ កាលពីនៅវេលាម៉ោង១១និង០០នាទី ថ្ងៃទីសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។

នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបត់ត្រង់ និងក្រុមគ្រួសារសពកុមាររងគ្រោះបានឱ្យដឹងថា ក្មេងទាំង៣នាក់នេះជាបងប្អូនជីដូនមួយនឹងគ្នាមានឈ្មោះ ១,ឈ្មោះ នឿម ឋានៈវ៉ាត់ ភេទប្រុស អាយុ២ឆ្នាំ រស់នៅភូមិបត់ត្រង់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី។
២,ឈ្មោះ ឆាយឆាយ សុជាតា ភេទស្រី អាយុ៥ឆ្នាំ រស់នៅភូមិអន្លង់ថ្ងាន់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី។
៣,ឈ្មោះ រ៉េន សុផា ភេទប្រុស អាយុ៣ឆ្នាំ រស់នៅភូមិអន្លង់ថ្ងាន់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី។ ក្នុងនោះសពកុមារ២នាក់រស់នៅជាមួយយាយតាដោយឪពុកម្តាយនៅធ្វើការប្រទេសថៃ ឯម្នាក់ទៀតនៅជាមួយម្តាយត្រូវបានអ្នកភូមិមកពីស្រែប្រទះឃើញសពក្មេងម្នាក់អណ្តែតទឹកក្នុងប្រឡាយខាងលើក៍សួររកបាត់២នាក់ទៀតក៍នាំគ្នាចុះរាវក្នុងទឹកប្រឡាយក៍បានឃើញសពកុមារពីរនាក់ទៀត។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចកុមារទាំងបីក្រោយពីយាយអោយលុយទៅទិញនុំនៅវេលាម៉ោងប្រមាណជាង៨ហើយក៍ទៅលេងទឹកបណ្តាលអោយលង់ស្លាប់តែម្តង់។

ក្នុងករណីលង់ទឹកនេះត្រូវបានលោក រ័ត្ន ដាសុីណង់ អភិបាលស្រុកមង្គលបូរី លោក ឆុំ ឆាន់ អភិបាលរងស្រុក លោក សូ សាវលិញ ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ និងនគរបាលប៉ុស្តិ៍បត់ត្រង់ បានចុះជួយអន្តរាគមន៍ដោយជីវិភាពគ្រួសារកុមារទាំងបីលំបាក់ខ្លះទៅធ្វើការនៅប្រទេសថៃ បានអន្តរាគមន៍ផ្តល់មឈូស ជូនគ្រួសារនៃសពទាំង៣នាក់ ដែលកំពុងជួបបញ្ហាខ្វះខាតជាក់ស្តែង។
លោករ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីនិងមន្ត្រីសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារកុមារទាំងនោះ ដោយចូលរួមរំលែកទុក្ខដ័ក្រៀមក្រំ។ សពត្រូវតម្កល់ធ្វើបុណ្យនៅផ្ទះនៃលំនៅខាងលើ ៕
ដោយ ៖ អពៅ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


