Connect with us

សន្តិសុខសង្គម

ករណី​គាស់បន្ទប់ជួលយកលុយ៣ម៉ឺនដុល្លារនៅឬស្សីកែវ​ សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់

បានផុស

នៅ

កម្លាំងសមត្ថកិច្ចខណ្ឌប្ញស្សីកែវ សហការជាមួយសមត្ថកិច្ចខេត្តសៀមរាប និងនគរបាលខេត្តកំពង់ បានបើកការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន០៣នាក់ ពាក់ព័ន្ធគាស់បន្ទប់ជួលស្រ្តីម្នាក់យកប្រាក់អស់៣ម៉ឹនដុល្លារអាមេរិច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ដឹកនាំដោយលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត  អធិការនគរបាលខណ្ឌប្ញស្សីកែវ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន០៣នាក់ កាលពីវេលាម៉ោង១៨ និង៣០នាទីថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២៥ បានជាបន្តបន្ទាប់ករណីលួចមានស្ថានទម្ងន់ទោសដោយការកាប់គាស់ទម្លុះទម្លាយនិងសមគំនិតអំពើលួចមានស្ថានទម្ងន់ទោស និងទទួលផលចោរកម្ម  (ឆ្កិះសោបន្ទប់ជួលលួចប្រាក់ចំនួន៣០០០០ដុល្លារ -បីម៉ឺនដុល្លារ អាមេរិច)នៅចំណុចបន្ទប់ជួល ផ្លូវ១០៣ ក្រុម៣ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង៥ និង៣០នាទីទាបភ្លឺ។

ក្នុងប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យចំនួន០១នាក់នៅចំណុចផ្លូវK5  ភូមិចុងខ្សាច់ សង្កាត់ទួលសងែ្ក១ ខណ្ឌឬស្សកែវ រាជធានីភ្នំពេញ និងជនសង្ស័យចំនួន០២នាក់ ក្នុងនោះស្រី០១នាក់ ឃាត់ខ្លួននៅចំណុចផ្លូវជាតិលេខ៦ ស្រុកបារាយណ៍ ខេត្តសៀមរាប។ មានឈ្មោះ ឆោម ទិត្យរង្សី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ(មានសារធាតុញៀន) ,២.យឹម ស្រីប៉ុច ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន) ធ្លាប់ជាប់ពន្ធនាគារ ០១ លើក។៣,អាន វិនា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរជាងដែក ធ្លាប់ជាប់ពន្ធនាគារ ០១ លើក។

ចំពោះវត្ថុតាងសមត្ថកិច្ចរកឃើញដកហូតបានរួមមាន៖ ម៉ូតូចំនួន០១គ្រឿងម៉ាក ADV ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1MB-5101,ទូរសព្ទចំនួន០៣គ្រឿង ,ខ្សែក ១ខ្សែ, ខ្សែដៃ, ចិញ្ចៀន ១វង់,ប្រាក់ចំនួន ២១០០$និងប្រាក់ជប៉ុន ១០២៤០០០យេន -ប្រាក់ចំនួន ១០២៤០០០យេន (ជប៉ុន)។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចនៃ អធិការនគរបាលខណ្ឌ កំពុងបន្តនីតិវីធីនិងបញ្ចូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្ដន្ទាទោសតាមច្បាប់៕ ដោយ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម