Connect with us

សន្តិសុខសង្គម

ឆ្លងចរន្តអគ្គិសនី ឆាបឆេះសម្ភារៈក្នុងផ្ទះអស់ទាំងស្រុង នៅផ្សារច្រាំងចំរេះទី២

បានផុស

នៅ

ឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋជាន់ឡៅតឿមួយកន្លែង ខូចខាតស្ទើរទាំងស្រុង រួមទាំងសម្ភារៈប្រើប្រាស់អស់មួយចំនួនធំ សំណាងគ្មានមនុស្សរងរបួស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍ឆាបឆេះនេះដែរបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៦នឹង២០នាទីយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចផ្សារច្រាំងចំរេះទី០២ សង្កាត់ច្រាំងចំរេះទី០២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។

តាមការបញ្ជាក់ពីប្រជាពលរដ្ឋបានអោយដឹងថា គាត់កំពុងលេងនៅអង្គុយលេងក្រោមផ្ទះ ខណៈនោះគាត់ក៏បានឮសម្លេងផ្ទុះចេញពីជានឡៅតឿ។ ភ្លាមៗ គាត់បានរត់ស្ទុះឡើងមើលនៅខាងលើ ប៉ុន្តែដោយសារមានអណ្តាតភ្លើងឆេះលឿនពេក ទើបគាត់រត់ចេញមកក្រៅស្រែកបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរខាង នាំគ្នាយកទុយោទឹកទៅបាញ់តែ មិនទប់ទល់បាន ទើបប្រញាប់រាយការណ៍ជូនសមត្ថកិច្ចអោយជួយចុះមកអន្តរាគមន៍ ដើម្បីកុំអោយមានការរាលដាលដល់ផ្ទះដទៃទៀត ។

អគ្គិភ័យនេះដែរបានឆាបឆេះអស់សម្ភារៈខាងក្នុងផ្ទះអស់ទាំងស្រុង នឹងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន០៦គ្រឿង ប្រើប្រាស់ទឹកចំនួន០៣គ្រឿង ។ ចំពោះមូលហេតុ សមត្ថកិច្ចបានសន្និដ្ឋានបានអោយដឹងថា បណ្តាលមកឆ្លងចរន្តអគ្គិសនី៕ អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម