Connect with us

សេដ្ឋកិច្ច

​តម្លៃមាស​បាន​ស្ទុះឡើងវិញដល់ជិត ៥១០០ ដុល្លារ មួយតម្លឹង​ មុន​ពេល​អាមេរិក​កាត់បន្ថយ​អត្រាការប្រាក់​

បានផុស

នៅ

គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ ​តម្លៃ​ហាងឆេង​មាស​បាន​ហក់​ឡើង​វិញដល់ ៥០៨៣ ដុល្លារ ក្នុងមួយតម្លឹង ​នៅ​មុន​ពេល​ដែល​ធនាគារ​កណ្ដាល​សហរដ្ឋអាមេរិក ត្រៀម​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​នៅ​ថ្ងៃទី ១០ ​ខែធ្នូ ឆ្នាំ ២០២៥​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឡុង សំណាង ​ប្រធានផ្នែកប្រឹក្សា​យោបល់ហិរញ្ញវត្ថុក្រុមហ៊ុន ​PP Link securities ​មាន​ប្រសាស​ន៍​ថា ​ភាគរយ​នៃការកាត់បន្ថយ​អត្រា​ការប្រាក់ខ្ពស់​ដែល​ធនាគារកណ្ដាលអាមេរិក មានគោលដៅ​ទម្លាក់​មក​នៅ ៣.៧៥% ខណៈអត្រាការប្រាក់ចាស់ឈរនៅ ៤% ​ដែលព័ត៌មាននេះ ​រុញច្រានឱ្យតម្លៃមាស​កើនឡើង​។

​លោក ឡុង សំណាង ​បាន​បញ្ជាក់ថា ​នៅ​ពេល​មានវិបត្តិសេដ្ឋកិច្ចកើតឡើង ​វិនិយោគិនធំៗ និង​ធនា​​គារ​ឯកជននៅលើពិភពលោក​គិតថា​ មាន​តែហាងឆេងមាសទេ​ ដែល​មានសុវត្ថិភាព​ ហើយ​នាំគ្នា​សម្រុក​ទិញមាសទុក ​ដោះស្រាយនៅ​ពេល​​ប្រទេសរបស់ខ្លួន​មាន​បញ្ហា ដែល​នាំ​ឱ្យ​មាស​កើន​ឡើង​។

សម្រាប់ហាងនានាក្នុងរាជធានីភ្នំពេញ លក់ចេញក្នុងតម្លៃ ៥០៨ ដុល្លារ ក្នុងមួយជីនៅព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៥៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម