Connect with us

ជីវិតកម្សាន្ដ

ទីបំផុតកម្មវិធី Sela Pak Hip Hop Battle បានរកឃើញម្ចាស់ជើងឯកជ័យលាភីទាំង០២ វិញ្ញាសាហើយ

បានផុស

នៅ

កម្មវិធី Sela Pak Hip Hop Battle បានរៀបចំការប្រកួតវគ្គផ្ដាច់ព្រ័ត្រលើវិញ្ញាសាទាំង០២ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលមានក្រុមចូលរួមចំនួន ២៦ក្រុម ក្នុងនោះដែរក្រុមដែលចូលរួមប្រកួតនីមួយៗបានខិតខំប្រឹងប្រែងបញ្ចេញសមត្ថភាពយ៉ាងខ្លាំង នៅមុខគណៈកម្មការ និងទស្សនិកជន។ កម្មវិធីនេះ ដំណើរទៅយ៉ាងពិសេសដោយមានការគាំទ្រ និងស្រែកហូរកងរំពងពីសំណាក់ទស្សនិកជនក្នុងទីតាំងកម្មវិធីថែម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយការប្រកួតយ៉ាងជក់ចិត្តដិតអារម្មណ៍ ទីបំផុតគណៈកម្មការបានរកឃើញក្រុមរាំឆ្នើមដែលជាប់ជ័យលាភីសម្រាប់វិញ្ញាសា Breaking ដែលអញ្ជើញមកពីបណ្ដារប្រទេសផ្សេងៗរួមមាន ក្រុមជ័យលាភីលេខ១ ជាក្រុមមានឈ្មោះថា B Boy Mole & B Boy Bersin មកពីប្រទេសវៀតណាម។ ក្រុមរាំជាប់ជ័យលាភីលេខ២ មានឈ្មោះ B Boy Tinkey មកពីប្រទេសវៀតណាម & B Girl Jazzy មកពីប្រទេសតួគី ។ ក្រុមរាំជាប់ជ័យលាភីលេខ៣ មានឈ្មោះ B Boy Firebird & B Boy Rattana មកពីប្រទេសកម្ពុជា។

ជាមួយគ្នានេះផងដែរ គណៈកម្មការបានរកឃើញក្រុមរាំឆ្នើមដែលជាប់ជ័យលាភី លើវិញ្ញាសា All Styles ចំនួន៣ក្រុម។ ក្នុងនោះក្រុមជាប់ជ័យលាភីលេខ១ មានឈ្មោះថា Firebire & john មកពីប្រទេសកម្ពុជា។ ក្រុមរាំជាប់ជ័យលាភីលេខ២ មានឈ្មោះថា Kim Siyung & Sovann មកពីប្រទេសកម្ពុជា និងក្រុមរាំជាប់ជ័យលាភីលេខ៣ មានឈ្មោះ Pich & Kon Neak មកពីប្រទេសកម្ពុជា។

គួរឱ្យដឹងថាក្រុមដែលជាប់ជ័យលាភីលេខ១ ទទួលបានប្រាក់រង្វាន់ចំនួន ៥០០ដុល្លារ ពានរង្វាន់ចំនួន០១ និងកាដូ ចំនួន០១, ក្រុមដែលប្រកួតជាប់ជ័យលាភីលេខ២ ទទួលបានប្រាក់រង្វាន់ចំនួន ២៥០ដុល្លារ និងកាដូ ចំនួន០១, ក្រុមដែលប្រកួតជាប់ជ័យលាភីលេខ០៣ ទទួលបានប្រាក់រង្វាន់ចំនួន ១៥០ដុល្លារ និងកាដូ ចំនួន០១។

សូមរំលឹកផងដែរថា គោលបំណងនៃកម្មវិធីប្រកួតរាំចង្វាក់បែប Hip Hop នេះគឺចង់ឱ្យប្រជាជនខ្មែរយល់កាន់តែច្បាស់អំពីការរាំចង្វាក់ HIP HOP ក៏ដូចជាលើកទឹកចិត្តដល់យុវជនដែលមានជំនាញផ្នែកសិល្បៈរាំបែប HIP HOP អាចមានកន្លែងបញ្ចេញនូវ សមត្ថភាព និងទេពកោសល្យ ដែលខ្លួនមាន ជាពិសេសទៅទៀតអាចផ្ដល់ឱកាសដល់យុវជន ឱ្យមានអាជីពជាសិល្បករ រាំចង្វាក់ HIP HOP ថែមទៀតផង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម