ព័ត៌មានអន្ដរជាតិ
អ្នកស្លាប់នៅហ្គាហ្សាកើនលើស ៧០ ០០០នាក់ ខណៈអាជ្ញាធរបន្តរកឃើញសាកសពបន្ថែម
ក្រសួងសុខាភិបាលតំបន់ហ្គាហ្សា បានឲ្យដឹងកាលពីថ្ងៃសៅរ៍ទី២៩ខែវិច្ឆិកាឆ្នាំ២០២៥ថា ចំនួនមនុស្សដែលត្រូវបានបញ្ជាក់ថាស្លាប់ក្នុងប្រតិបត្តិការវាយលុករបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាកើនលើស ៧០ ០០០នាក់ហើយ ខណៈដែលក្រុមរុករកនៅតែបន្តរកឃើញសាកសពបន្ថែមទៀតដែលកប់នៅក្រោមគំនរបាក់បែកជាយូរមកហើយ។

ក្រសួងបានរាយការណ៍ថា មានអ្នកស្លាប់ថ្មីចំនួន៣០១នាក់ចាប់តាំងពីថ្ងៃព្រហស្បតិ៍ ដែលនាំឲ្យតួលេខអ្នកស្លាប់សរុបកើនដល់ ៧០ ១០០នាក់។ ក្រសួងបានបន្ថែមថា មនុស្សពីរនាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែល ខណៈដែលនៅសល់ត្រូវបានកំណត់អត្តសញ្ញាណពីសាកសពដែលត្រូវបានរកឃើញនៅក្នុងសង្កាត់ដែលត្រូវបានបំផ្លាញ។
កងទ័ពអ៊ីស្រាអែលមិនបានធ្វើការអត្ថាធិប្បាយភ្លាមៗទេ។ ពួកគេនៅតែអះអាងថា ខ្លួនមិនបានកំណត់គោលដៅលើជនស៊ីវិលឡើយ ហើយបានចោទប្រកាន់ក្រុមហាម៉ាសថាបានបំផ្លើសចំនួនជនរងគ្រោះ។
សូមជម្រាបថា តួលេខអ្នកស្លាប់នៅតែបន្តកើនឡើង ទោះបីជាមានបទឈប់បាញ់ដ៏ផុយស្រួយដែលអនុវត្តតាំងពីថ្ងៃទី១០ខែតុលាក៏ដោយ។ សង្គ្រាមបានផ្ទុះឡើងនៅថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ នៅពេលដែលក្រុមសកម្មប្រយុទ្ធដឹកនាំដោយហាម៉ាសបានសម្លាប់មនុស្សប្រហែល ១២០០នាក់នៅក្នុងប្រទេសអ៊ីស្រាអែល និងចាប់ចំណាប់ខ្មាំងជាង២៥០នាក់៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


