Connect with us

ព័ត៌មានអន្ដរជាតិ

ថៃប្រមូលសំរាមបាន៣០០តោន ក្នុងថ្ងៃដំបូងនៃការសម្អាតក្រោយទឹកជំនន់នៅហាតយ៉ៃ

បានផុស

នៅ

កម្ទេចកម្ទីទឹកជំនន់ជាង៣០០តោនត្រូវបានសម្អាតចេញពីទីក្រុងហាតយ៉ៃ ក្នុងថ្ងៃដំបូងនៃប្រតិបត្តិការ«សម្អាតទ្រង់ទ្រាយធំ» ដែលដឹកនាំដោយរដ្ឋាភិបាល ខណៈដែលប្រទេសថៃកំពុងប្រញាប់ប្រញាល់ស្តារទីក្រុងឡើងវិញបន្ទាប់ពីទឹកជំនន់ដ៏មហន្តរាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ Thairath ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីបរិស្ថាន លោក Suchart Chomklin បានរាយការណ៍ពីវឌ្ឍនភាពក្រោមយុទ្ធនាការនេះ ដែលបានកៀរគរភ្នាក់ងារទាំងអស់ក្រោមក្រសួងដើម្បីពន្លឿនការស្តារឡើងវិញនៅក្នុងខេត្តសុងក្លា។

អ្នកនាំពាក្យរងរបស់រដ្ឋាភិបាល អ្នកស្រី Lalida Periswiwatana បាននិយាយថា កម្មករបានដកយកសំរាម ភក់ និងសម្ភារៈដែលខូចខាតចេញពីតំបន់សាធារណៈសំខាន់ៗ ដែលគ្របដណ្តប់លើផ្ទៃដីជិត២៩០០០ម៉ែត្រការ៉េ។

បុគ្គលិកជាង៧៨០នាក់ រថយន្ត៨៨គ្រឿង និងបរិក្ខារជាង៤០០០មុខ ត្រូវបានដាក់ពង្រាយពីនាយកដ្ឋាននានា ដូចជា ឧទ្យានជាតិ ព្រៃឈើ ធនធានសមុទ្រ និងការគ្រប់គ្រងការបំពុល។ អ្នកស្រីបាននិយាយថា ក្រុមការងារបានធ្វើការតាំងពីព្រឹករហូត​ដល់យប់។

អាជ្ញាធរក៏បានចែកចាយអាហារចម្អិន​រួច​៥៥០០ពេល ដល់ប្រជាជនដែលរងផលប៉ះពាល់ផងដែរ។

រដ្ឋាភិបាលបានសន្យាថានឹងបន្តប្រតិបត្តិការនេះ រហូតដល់ទីក្រុងហាតយ៉ៃមានសុវត្ថិភាពពេញលេញ ហើយប្រជាជនអាចត្រឡប់ទៅរកជីវភាពធម្មតាវិញ។

សូម​ជម្រាប​ថា យោងតាមការ​បញ្ជាក់របស់​អ្នកនាំពាក្យ​​​រដ្ឋាភិបាល​ថៃ ចំនួន​អ្នកស្លាប់​​ពាក់​ព័ន្ធ​ទឹកជំនន់​នៅ​ក្រុង​​​​ហាតយ៉ៃ និង​ខេត្តភាគខាងត្បូង​បាន​ឡើង​ដល់​១៦២នាក់ គិត​ត្រឹម​ថ្ងៃ​ទី​២៩​ខែ​វិច្ឆិកា​ឆ្នាំ​២០២៥៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម