ព័ត៌មានអន្ដរជាតិ
ទឹកជំនន់សម្លាប់មនុស្សជាង៥០០នាក់ នៅថៃឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងស្រីលង្កា
គ្រោះមហន្តរាយធម្មជាតិក្នុងរយៈពេលជាង១សប្តាហ៍ចុងក្រោយ បានបណ្តាលឲ្យមានមនុស្សស្លាប់កើនលើស ៥០០នាក់នៅក្នុងប្រទេសថៃ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ស្រីលង្កា ខណៈពេលនេះឥទ្ធិពលនៃផលប៉ះពាល់កំពុងបន្តកើតមាននៅប្រទេស ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងប្រទេសស្រីលង្កា។

ប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងប្រទេសថៃ ត្រូវបានជន់លិចដោយភ្លៀងធ្លាក់ខ្លាំងអស់រយៈពេលជាច្រើនថ្ងៃ ដែលបានសម្លាប់មនុស្សជាង ៤០០នាក់នៅប្រទេសទាំងបី បន្ទាប់ពីព្យុះត្រូពិចដ៏កម្រមួយបានបង្កើតឡើងនៅច្រកសមុទ្រម៉ាឡាការវាងឧបទ្វីបម៉ាឡេ និងកោះស៊ូម៉ាត្រារបស់ឥណ្ឌូណេស៊ី។
សម្រាប់ករណីនៅប្រទេសឥណ្ឌូណេស៊ី ទឹកជំនន់និងការបាក់ដីបានសម្លាប់មនុស្សច្រើនប្រមាណ២៤៨នាក់ គិតត្រឹមថ្ងៃ ត្រង់ទី២៩ខែវិច្ឆិកានេះ។ នេះបើយោងតាមតួរលេខពីអាជ្ញាធរគ្រោះមហន្តរាយ។
ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិរបស់ប្រទេសឥណ្ឌូណេស៊ី (ត្រូវបានគេស្គាល់ថា BNPB) បាននិយាយកាលពីថ្ងៃសៅរ៍ថា ចំនួនអ្នកស្លាប់ និងរបួសដែលត្រូវបានបញ្ជាក់បន្ទាប់ពីគ្រោះមហន្តរាយទឹកជំនន់ និងការរអិលបាក់ដីក្នុងសប្តាហ៍នេះមានចំនួន ២៤៨ នាក់ ហើយមនុស្សជាង ១០០នាក់នៅតែបាត់ខ្លួន។
ក្រៅពីអ្នកស្លាប់និងអ្នកបាត់ខ្លួន ប្រទេសឥណ្ឌូណេស៊ីមានមនុស្សជាង ៥០០នាក់ទៀតបានរងរបួស។ យោង BNPB ដែលបានព្យាករថា ចំនួនអ្នកស្លាប់នឹងបន្តកើតឡើងបន្ថែមទៀត។ ក្រៅពីអ្នកស្លាប់ បាត់ខ្លួន និងរងរបួស មានប្រជាជន៧៥២១៩នាក់បាត់បង់ជំរក និង មានមនុស្សជាង១០ម៉ឺននាក់រងផលប៉ះពាល់។
សម្រាប់ករណីនៅភាគខាងត្បូងប្រទេសថៃវិញ ចំនួនអ្នកស្លាប់ពាក់ព័ន្ធទឹកជំនន់នៅក្រុងហាតយ៉ៃ និងខេត្តភាគខាងត្បូងបានឡើងដល់១៦២នាក់។ នេះបើយោងតាមការបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋាភិបាលថៃនៅថ្ងៃទី២៩ខែវិច្ឆិកានេះ។
ដោយឡែកប្រទេសម៉ាឡេស៊ី មិនមានតួលេខថ្មីធ្វើបច្ចុប្បន្នភាពនោះទេ ប៉ុន្តែកាលពីថ្ងៃទី២៨វិច្ឆិកា អាជ្ញាធរម៉ាឡេស៊ី បានប្រុងប្រៀបប្រុងជើងការយ៉ាងខ្លាំងដើម្បីទប់ទល់ផលប៉ះពាល់ ដោយត្រៀមសម្ភារជម្លៀសប្រជាជនដែលរងផលប៉ះពាល់។

សម្រាប់ប្រទេសស្រីលង្កាដែលកំពុងរងការវាយប្រហារដោយទឹកជំនន់ មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយ (DMC) នៃប្រទេសនេះ បានឲ្យដឹងនៅថ្ងៃទី២៩ខែវិច្ឆិកាថា ភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់ដែលបង្កឡើងដោយព្យុះស៊ីក្លូន Ditwah បានសម្លាប់មនុស្សចំនួន ១២៣នាក់នៅទូទាំងប្រទេសស្រីលង្កា មកទល់ពេលនេះ ជាមួយនឹងមនុស្ស ១៣០នាក់ទៀតនៅតែបាត់ខ្លួននៅឡើយ។
ប្រតិបត្តិការសង្គ្រោះកំពុងដំណើរការ ស្របពេលដែលមនុស្ស ៤៣៩៩៥នាក់ បានជម្លៀសទៅកាន់មណ្ឌលសុខុមាលភាពគ្រប់គ្រងដោយរដ្ឋ បន្ទាប់ពីផ្ទះរបស់ពួកគេត្រូវបានបំផ្លាញនៅក្នុងភ្លៀងធ្លាក់ខ្លាំងរយៈពេលមួយសប្តាហ៍។
យោងការដកស្រង់ពី AFP មជ្ឈមណ្ឌល DMC បាននិយាយថា ប្រព័ន្ធអាកាសធាតុកំពុងផ្លាស់ប្តូរឆ្ងាយពីកោះឆ្ពោះទៅកាន់ប្រទេសជិតខាងឥណ្ឌា ប៉ុន្តែវាបានបន្សល់ទុកនូវការបំផ្លិចបំផ្លាញដ៏ធំរួចទៅហើយ។
កាលថ្ងៃទី២៨វិច្ឆិកា ចំនួនអ្នកស្លាប់ជាប់ពាក់ព័ន្ធអកាសធាតុក្នុងប្រទេសស្រីលង្កា មានត្រឹមតែ៦៩នាក់ និង ៣៤នាក់ត្រូវប្រកាសថាបាត់ខ្លួន៕
រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


