Connect with us

ព័ត៌មានអន្ដរជាតិ

ទីបំផុត អង់គ្លេស អនុញ្ញាតឲ្យស្រ្តីមានផ្ទៃពោះទទួលបានវ៉ាក់សាំងកូវីដ

បានផុស

នៅ

ស្ត្រីមានផ្ទៃពោះរាប់ម៉ឺននាក់នៅចក្រភពអង់គ្លេស ត្រូវបានអនុញ្ញាតឲ្យទទួលបានការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩។

Is it safe for pregnant women to have a COVID-19 vaccine? | Coronavirus  pandemic News | Al Jazeera
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈកម្មាធិការចម្រុះនិងការចាក់វ៉ាក់សាំងចក្រភពអង់គ្លេស (JCVI) បាននិយាយកាលពីថ្ងៃសុក្រ ( ថ្ងៃសៅរ៍នៅកម្ពុជា) ថា បន្ទាប់ពីមានទិន្នន័យជាក់ស្តែងពីសហរដ្ឋអាមេរិក ស្ត្រីមានផ្ទៃពោះទាំងអស់នឹងត្រូវបានផ្តល់វ៉ាក់សាំង Pfizer ដោយផ្អែកលើអាយុនិងក្រុមហានិភ័យ។

ស្រ្តីមានផ្ទៃពោះចំនួន ៩០,០០០នាក់ ត្រូវបានចាក់វ៉ាក់សាំងរួចទៅហើយ ដោយគ្មានក្តីបារម្ភអំពីសុវត្ថិភាព។

This image has an empty alt attribute; its file name is covid-vaccine-pregnancy.jpg

ពីដំបូងឡើយ ស្ត្រីមានផ្ទៃពោះត្រូវបានគេណែនាំមិនឲ្យចាក់វ៉ាក់សាំង ដោយសារតែកង្វះទិន្នន័យអំពីផលប៉ះពាល់។

គោលការណ៍ណែនាំថ្មីបានចែងថា ស្ត្រីដែលចង់បានកូន ទើបសម្រាលកូន ឬកំពុងបំបៅកូនដោយទឹកដោះ អាចត្រូវបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។

This image has an empty alt attribute; its file name is 210325-pregnant-vaccine-mb-1757_677c2cc9c4767c151f3600177ecec2fe.fit-760w.jpg

ស្ត្រីប្រហែល៧០០,០០០នាក់ បានសម្រាលកូននៅប្រទេសអង់គ្លេសនិងវែលស៍ជារៀងរាល់ឆ្នាំ។ ស្ត្រីត្រូវបានគេគិតថាមានហានិភ័យខ្ពស់ពីជំងឺកូវីដ-១៩ នៅពេលពពោះ ហើយស្ត្រីមួយចំនួនដែលឆ្លងរោគនេះ ទំនងជាសម្រាលកូនមុនខែ។

ទោះបីជាយ៉ាងណាក៏ដោយ សាស្ត្រាចារ្យ Wei Shen Lim នៃ JCVI បាននិយាយថា ស្ត្រីគួរតែពិភាក្សាអំពីហានិភ័យនិងអត្ថប្រយោជន៍ជាមុនសិន មុននឹងទទួលបានការចាក់វ៉ាក់សាំង៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Sydney News Today

ចុចអាន៖ លម្អិត​ពីក្រសួងសុខាភិបាល អ្នក​ចាក់​សាំង​ដូស​ទី​ពីរ សូម​អាន​ព័ត៌មាន​នេះ​ឲ្យ​ច្បាស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម