Connect with us

កីឡា

ថ្ងៃ​​កាត់​សេចក្តី ​ក្រុម ២ នឹង​​​​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​ថ្នាក់​ខេត្ត​ ពាន​​រង្វាន់​សម្តេចតេជោ រសៀល​នេះ

បានផុស

នៅ

បន្ទាប់​ពី​ជើង​ទី១បញ្ចប់​ដោយ​លទ្ធផល​ស្មើ​គ្នា​ទាំង​ពីរ​ប្រកួត​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​ ថ្ងៃ​នេះ​ក្រុម​ទាំង​ ៤ ត្រូវ​កាត់​សេចក្តី​ដើម្បី​ស្វែង​រក ២ ក្រុម​ឡើង​ទៅ​វគ្គផ្តាច់​ព្រ័ត្រ ថ្នាក់​ខេត្ត ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ក្រុមភ្នំពេញ​ហ្គាឡាក់ស៊ី

កាល​ពី​​ជើង​ទី១ ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ក្រុម ភ្នំពេញហ្គាឡាក់ស៊ី ​និង​ ក្រុម​ឡាយអ៉ិនឃីង​សៀមរាប ​បញ្ចប់​ដោយ​លទ្ធផល​ស្មើ​គ្នា ០-០ នៅ​កីឡដ្ឋាន អាគីហ៊ីរ៉ូកាតុ ខេត្ត​សៀមរាប ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ ខណៈ​ ក្រុមខេត្ត ត្បូងឃ្មុំ និង ក្រុមខេត្ត កំពង់ចាម ​ក៏​បាន​បញ្ចប់​ដោយ​លទ្ធផល​ស្មើ​គ្នា ០-០ នៅ​ទី​លាន​វិទ្យាល័យ ព្រះ​សីហនុ។

ក្រុម​ឡាយអ៉ិន​ឃីង​ខេត្ត​សៀមរាប

ថ្ងៃ​នេះ វេលា​ម៉ោង ៣:៣០​នាទី​រសៀល​ដូច​គ្នា ក្រុម​ភ្នំពេញហ្គាឡាក់ស៊ី បើក​ទ្វារ​​ទី​លាន​វិទ្យាស្ថានជាតិ​អប់រំ​កាយ និង​កីឡា ក្នុង​រាជ​ធានី​ភ្នំពេញ ​ដើម្បី​ទទួល​ក្រុម ឡាយអ៉ិនឃីង ខេត្ត​សៀមរាប សម្រាប់​ការ​ប្រកួត​ជើង​ទី​២។ ចំណែក​ក្រុម ខេត្ត​ត្បូង​ឃ្មុំ ទទួល​ក្រុម​ ខេត្ត​កំពង់ចាម ​នៅ​ទី​លាន​វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន មេមត់។

ក្រុម​ខេត្ត​ត្បូងឃ្មុំ

ក្រុម​ត្បូងឃ្មុំ កំពុងឈរជាក្រុមជោគជ័យជាងគេបំផុត សម្រាប់ការប្រកួតពានរង្វាន់សម្តេចជោថ្នាក់ខេត្ត គិតចាប់តាំងពីចាប់​ផ្តើម​លើក​ដំបូង​នៅ​ឆ្នាំ​ ២០១៨។ ពួកគេបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របានចំនួន ៦ លើក ដោយគិតទាំងរដូវកាល ២០២៥-២០២៦។ ជាលទ្ធផលពួកគេបានឡើងដល់វគ្គផ្តាច់ព្រ័ត្រ ៥ លើក គឺ​ឈ្នះជើងឯកបានចំនួន ២ លើក គឺនៅឆ្នាំ ២០១៩ និងរដូវកាលមុន ២០២៤-២០២៥៕

ក្រុម​ខេត្ត​កំពង់ចាម

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម