Connect with us

ព័ត៌មានអន្ដរជាតិ

បែកធ្លាយរូបថតលោក អានុទីន ជាមួយមេ Scammer កំពុងផ្ទុះការសង្ស័យ

បានផុស

នៅ

ប្រជាជនថៃកំពុងផ្ទុះការជជែកវែកញែកនិងចោទជាសំណួរជុំវិញរូបថតបែកធ្លាយមួយសន្លឹក ដែលបង្ហាញពីនាយករដ្ឋមន្ត្រី អានុទីន ឆានវីរៈគុល ថតជាមួយមេ Scammer ឈ្មោះថា Ben Smith។

រូបថតជាក្រុមដែលក៏មានលោកអានុទីននិង Smith នៅក្នុងនោះដែរ (រូបថត៖ Amarin)

តាមការផ្សាយរបស់ Amarin នៅថ្ងៃព្រហស្បតិ៍ទី៤ខែធ្នូឆ្នាំ២០២៥ ក្នុងរូបថតជាក្រុមនោះ គេឃើញលោកអានុទីន ពាក់អាវធំឈរនៅចុងគេចំណែក Smith ពាក់អាវយឺតពណ៌ខ្មៅ ឈរនៅចន្លោះមនុស្ស៣នាក់ទៀត នៅទីតាំងដែលគេមិនបញ្ចេញ។

Smith និងបុរសម្នាក់ទៀតឈ្មោះ Gym Liak គឺជាពាណិជ្ជករបរទេស ដែលសហរដ្ឋអាមេរិកដាក់ឈ្មោះថាជាបុគ្គលដែលមានហានិភ័យខ្ពស់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋកម្មអនឡាញអន្តរជាតិ។

អ្នកទាំងពីរមានក្រុមហ៊ុននៅប្រទេសថៃ ហើយភរិយារបស់ពួកគេក៏មានភាគហ៊ុននៅក្នុងវិស័យ អចលនទ្រព្យ និង អាកាសចរណ៍ឯកជន ដែលជាអាជីវកម្មត្រូវបានប្រើប្រាស់ជាញឹកញាប់ដើម្បី បិទបាំងថវិកាខុសច្បាប់ផងដែរ។

រូបថត Smith ជាមួយ Ekniti (រូបថត៖ Amarin)

រូបថតនេះត្រូវបានទម្លាយបន្ទាប់ពីការិយាល័យប្រឆាំងការលាងលុយកខ្វក់ (AMLO) បានរឹបអូសទ្រព្យសម្បត្តិជាង ៩ ពាន់លានបាត នៅក្នុងករណីលាងលុយកខ្វក់របស់ Smith។

យ៉ាងណាមិនមែនតែលោក អានុទីន នោះទេ, ជាមួយគ្នានោះ ក៏មានការទម្លាយរូបថតរបស់ Smith ​ជាមួយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Ekniti Nitithanpraphat ជាមួយមេ Scammer រូបនេះ ផងដែរ។

រូបថតទាំងនេះ កំពុងចោទជាសំណួរនិងធ្វើឲ្យផ្ទុះការសង្ស័យយ៉ាងខ្លាំងអំពីទំនាក់ទំនងអំពីមន្ត្រីជាន់ខ្ពស់ថៃ ជាមួយមេ Scammer ប៉ុន្តែមិនទាន់មានការបំភ្លឺពីលោកអានុទីននិង Ekniti ទេ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម