ព័ត៌មានអន្ដរជាតិ
ធនាគារកណ្ដាលថៃតម្រូវឱ្យអ្នកជួញដូរមាសរាយការណ៍ប្រតិបត្តិការប្រចាំថ្ងៃ
ធនាគារកណ្ដាលថៃតម្រូវឱ្យអ្នកជួញដូរមាសរាយការណ៍ពីប្រតិបត្តិការប្រចាំថ្ងៃទាំងតាមរយៈឯកសាររឹង និងតាមបណ្ដាលឌីជីថល។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

លោកស្រី Chayawadee Chai-anant អនុប្រធានធនាគារកណ្តាលទទួលបន្ទុកទំនាក់ទំនងសាជីវកម្ម បានឱ្យដឹងថា ធនាគារកំពុងពិភាក្សាជាមួយពាណិជ្ជករមាស និងភាគីពាក់ព័ន្ធផ្សេងទៀតលើតម្រូវការរបាយការណ៍។
លោកស្រីបានថ្លែងយ៉ាងដូច្នេះថា៖ «ជាដំំបូង ធនាគារកណ្តាលចង់ឱ្យពាណិជ្ជករមាសរាយការណ៍ពីប្រតិបត្តិការប្រចាំថ្ងៃ ដើម្បីអាចតាមដានសកម្មភាព ដែលអាចដាក់សម្ពាធលើទំនោរតម្លៃប្រាក់បាត»។ យ៉ាងណាមិញ លោកស្រីបានបញ្ជាក់ថា ការតម្រូវរបាយការណ៍នឹងត្រូវកំណត់ដោយផ្អែកលើកម្រិតចំណូលរបស់ហាងមាសមួយៗ ដែលនេះមានន័យថា ច្បាប់ថ្មីមិនអនុវត្តលើអ្នកជួញដូរមាសទាំងអស់នោះទេ។
គួរគូសបញ្ជាក់ថា នៅក្នុងប្រទេសថៃ តម្លៃមាស និងទំនោរតម្លៃប្រាក់បាត គឺមានទំនាក់ទំនងជាមួយគ្នា។ ចំពេលដែលតម្លៃមាសឡើងថ្លៃ បច្ចុប្បន្ននេះ ថៃក៏កំពុងព្យាយាមបង្រ្កាបការឡើងថ្លៃនៃប្រាក់បាត ដែលប៉ះពាល់ដល់វិស័យផ្សេងៗ ជាពិសេសការនាំចេញ និងទេសចរណ៍។
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


