ព័ត៌មានអន្ដរជាតិ
ក្នុងសេណារីយ៉ូអាក្រក់បំផុត ការនាំចេញថៃអាចធ្លាក់ចុះដល់ – ៣,១% នៅឆ្នាំក្រោយ
ក្រសួងពាណិជ្ជកម្មថៃបានព្យាករថា ការនាំចេញរបស់ថៃនៅឆ្នាំ ២០២៦ អាចមានចាប់ពីកំណើន ១,១% ក្នុងសេណារីយ៉ូល្អបំផុត និងធ្លាក់ចុះរហូតដល់ -៣,១% ក្នុងសេណារីយ៉ូអាក្រក់បំផុត ដោយហានិភ័យចម្បងគឺវិធានការពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក និងភាពខ្លាំងនៃប្រាក់បាត។

តាមការចុះផ្សាយរបស់កាសែត The Nation នៅថ្ងៃអង្គារនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី ស៊ូផាជី ស៊ូធមពុន (Suphajee Suthumpun) បានព្រមានថា ការនាំចេញថៃឆ្នាំក្រោយ ប្រឈមមុខនឹងហានិភ័យធ្លាក់ចុះយ៉ាងខ្លាំង ប្រសិនបើស្ថានភាពពិភពលោកកាន់តែយ៉ាប់យ៉ឺនទៅៗ ហើយភាពតានតឹងពាណិជ្ជកម្មកើនឡើង។
ក្នុងសេណារីយ៉ូធម្មតា ការនាំចេញថៃអាចនឹងធ្លាក់ចុះប្រហែលដល់់ -១% មកនៅត្រឹម ៣៣០,៦ ប៊ីលានដុល្លារ។ លោកស្រី ស៊ូផាជី បានពន្យល់ថា ដៃគូពាណិជ្ជកម្មជាច្រើនបានបង្កើនការទិញទំនិញពីថៃនៅឆ្នាំនេះ ដើម្បីបញ្ចៀសការដំឡើងពន្ធរបស់អាមេរិក ដូច្នេះការបញ្ជាទិញនៅឆ្នាំ ២០២៦ ទំនងជានឹងធ្លាក់ចុះ ពីព្រោះពួកគេមានស្តុកច្រើនរួចទៅហើយ។ ក្នុងពេលជាមួយគ្នានេះ សេដ្ឋកិច្ចពិភពលោក និងដៃគូពាណិជ្ជកម្មសំខាន់ៗ ក៏រំពឹងថានឹងថយចុះ ដែលស៊ីគ្នាទៅនឹងទស្សនវិស័យដែលខ្សោយសម្រាប់ពាណិជ្ជកម្មពិភពលោក។
ក្នុងសេណារីយ៉៉ូអាក្រក់បំផុត ការនាំចេញអាចនឹងធ្លាក់ចុះដល់ – ៣,១% មកនៅត្រឹមប្រហែល ៣២៣,៦ ប៊ីលានដុល្លារអាមេរិក ប្រសិនបើរបាំងពាណិជ្ជកម្ម និងពន្ធគយរបស់សហរដ្ឋអាមេរិកកាន់តែធ្ងន់ធ្ងរទៅៗ និងរីករាលដាលជាងការរំពឹងទុក ដែលរំខានដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកល និងទម្លាក់ពាណិជ្ជកម្មពិភពលោក។
ការធ្លាក់ចុះយ៉ាងខ្លាំងក្នុងប្រទេសមានសេដ្ឋកិច្ចធំៗ ជាពិសេសសហរដ្ឋអាមេរិក និងចិន នឹងបង្កើនសម្ពាធនេះ។ ក្នុងករណីនេះ ភាពខ្លាំងនៃប្រាក់បាតនឹងប៉ះពាល់ដល់ប្រាក់់ចំណេញ និងភាពប្រកួតប្រជែងរបស់អ្នកនាំចេញ ខណៈតម្លៃទំនិញទាបនឹងកាត់បន្ថយតម្លៃនាំចេញសរុបរបស់ប្រទេសថៃ។
ទោះបីជាយ៉ាងនេះក៏ដោយ លោកស្រីមិនបានលើកឡើងយ៉ាងណាទេថាតើជម្លោះព្រំដែនជាមួយកម្ពុជា ដែលបានតានតឹងជាថ្មីម្ដងទៀតឥឡូវនេះ នឹងប៉ះពាល់យ៉ាងណាដល់ប្រទេសថៃ។ កន្លងមក សេដ្ឋវិទូថៃបានលើកឡើងថា ប្រសិនបើបញ្ហាព្រំដែនអូសបន្លាយរយៈពេលយូរទៅមុខ ថៃប្រឈមមុខនឹងការខាតបង់ការនាំចេញទៅកម្ពុជាទាំងស្រុងនៅឆ្នាំ ២០២៦ ដែលមានប្រមាណ ១៣០ ប៊ីលានបាត (៤,០២ ប៊ីលានដុល្លារ) ឬស្មើនឹង ១% នៃការនាំចេញសរុបរបស់ថៃ។ ការខាតបង់បែបនេះ កើតឡើងចំពេលដែលសេដ្ឋកិច្ចថៃដើរអូសជើង ចាញ់គូប្រជែងក្នុងតំបន់ រួចស្រាប់ទៅហើយ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


